
ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខសំណាល ចុះពិនិត្យដើរមើលតាមមន្ទីរ ពេទ្យសាលារៀនវត្តអារាមនិងដើរមើលតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងការរស់នៅអាស្រ័យផលប្រចាំថ្ងៃនិងឲ្យមានសណ្ដាប់ធ្នាប់អនាម័យល្អ បរិស្ថានល្អ ក្នុងនាមមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនចំនួន៦២៨គ្រួសារ ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះបានធ្វើឡើងមួយថ្ងៃពេញទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត ។
លោក អៀង ហុង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះមានអតីតយុទ្ធជនចំនួន៥,៤៤១នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជនចំនួន៤,៦៦៣នាក់ និងបានធ្វើបច្ចុប្បន្នភាពជីវភាពរស់នៅរបស់សមាជិកចំនួន៤,៦២១នាក់ ។លោកបន្តថា ដីសម្បទានសង្គមកិច្ចដំណាក់ត្រយឹងត្រូវបានបង្កើតជាភូមិមានឈ្មោះថា ភូមិប៊ុនរ៉ានី ហ៊ុនសែនដំណាក់ត្រយឹង ឃុំព្រងិល រហូតមកដល់ពេលនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ងាយស្រួលដល់បងប្អូនអតីតយុទ្ធជនមករស់នៅដែលមានចំនួន៦២៨គ្រួសារ ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះបងប្អូន អតីតយុទ្ធជនបានកំពុងយកចិត្តទុកដាក់ក្នុងការប្រកបមុខរបកសិកម្ម អាស្រ័យផលដើម្បីដោះស្រាយជីវភាព ក្រៅពីនោះក៏ទទួលបានការយកចិត្តទុកដាក់ជួយទំនុកបម្រុងពីប្រមុខរាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋានរបស់រដ្ឋបាលខេត្តពោធិ៍សាត់តែងតែចុះសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀង សម្ភារៈចែកជូនជាបន្តបន្ទាប់ដោយមិនទុកឲ្យឯកោមិននោះឡើយ។
មានប្រសាសន៍សំណេះសំណាល លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយកិត្តិសង្គហបណ្ឌិតគន់គីមអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់អតីតយុទ្ធជនទាំង៦២៨គ្រួសារ។
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណដល់អតីតយុទ្ធជន ទាំងអស់ដែលបានតស៊ូ និងលះបង់ពីអតីតកាល ដើម្បីការពារជាតិ មាតុភូមិនិងប្រជាពលរដ្ឋដោយគុណបំណាច់ដ៏ធំធេងដែលអតីតយុទ្ធជន បានលះបង់នោះ ចងចាំជាប្រវត្តិសាស្ត្រ និងអនុវត្តទៅតាមអនុសាសន៍ទាំង១៤ចំណុចរបស់សម្តេចតេជោ ហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជន។ ជាមួយគ្នានោះដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការដាក់ចេញនូវគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិដោយបានធ្វើការកែសម្រួលបន្ថែមរបបសន្តិសុខសង្គមធានាផលប្រយោជន៍សម្រាប់ការចូលនិវត្តន៍ការបាត់បង់កាយសម្បទាវិជ្ជាជីវៈបាត់បងសមត្ថភាពនិងពិការភាពជាដើម។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា កក្តាសន្តិភាពនេះហើយបានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យតាំងពីទីប្រជុំជនរហូតដល់ជនបទក្រោមការខិតខំរបស់សម្តេចតេជោ នូវគោលនយោបាយឈ្នះ ឈ្នះក្នុងការបញ្ចប់សង្គ្រាមនិងប្តូរមកវិញនូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងធ្វើឱ្យជីវភាពប្រជាពលរដ្ឋរួមទាំងបងប្អូនអតីតយុទ្ធជនមមានភាពល្អប្រសើរ។តែទោះជាយ៉ាងនេះសូមឱ្យបងប្អូនអតីតយុទ្ធជនដែលបាននឹងកំពុងរស់នៅក្នុងភូមិប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ត្រយឹងត្រូវបន្តការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព ត្រូវចេះរស់នៅស្អាត ហូបស្អាតផឹកស្អាត អនាម័យស្អាត ត្រូវចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមានសោភ័ណភាព តាមលំនៅឋាន មន្ទីរពេទ្យ សាលារៀន និងទីសាធារណៈជាដើម។ ហើយត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភូមិស្ថានមានសោភណ្ឌភាពស្អាតល្អ រក្សាការពារសុខភាពជាប់ជាប្រចាំ បើមានបញ្ហាប្រឈមកើតឡើងគប្បីទំនាក់ទំនងជាមួយក្រុមការងារនិងសមត្ថកិច្ចប្រចាំការ។
បន្ទាប់ពីឯកឧត្តមតើត្រួតពិនិត្យសួរសុខទុក្ខដល់ប្រជាពលរដ្ឋតាមខ្នល់ផ្ទះមន្ទីរពេទ្យសាលារៀនរួច ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បាននាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃក្នុងវត្តដំណាក់ត្រយឹងដែលជាវត្តទើបកកើតថ្មីជួបនូវការខ្វះខាតផងដែរ
នៅថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ៣ លានរៀលនិងថវិការបស់សប្បុរសជនតាមមន្ទីរពាក់ព័ន្ធចំនួន៤៣មុឺន៥០០រៀល អង្ករ១០០គីឡូក្រាម និងមីចំនួន៤កេះ៕








