
ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានប្រទះឃើញស្ត្រីម្នាក់បានដោះគ្រឿងអលង្ការប្រគល់ឲ្យស្ត្រីម្នាក់ទៀតដោយមានការសង្ស័យ ពលរដ្ឋក៏បានសួរនាំទើបដឹងថា ស្ត្រីរងគ្រោះចាញ់បោកគេ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ នៅត្រង់ចំណុច ផ្លូវបេតុងប្រឡាយ ភូមិ៥ សង្កាត់ស្ទឹងមានជ៏យទី២ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុប្រជាពលរដ្ឋធ្វេីដំណេីរតាមផ្លូវប្រទះឃេីញស្រ្តីម្នាក់កំពុងតែធ្វើសកម្មភាពដោះគ្រឿងអលង្ការប្រគល់ទៅឲ្យស្រ្តីម្នាក់ទៀត ដោយមានសង្ស័យប្រជាពលរដ្ឋបានចូលទៅសួរនាំ។
ប្រភពព័ត៍បានបញ្ជាកថា គេឃេីញស្រ្តីរងបានដេីរនៅផ្លូវ២៧១ មុខនិងពេទ្យរុស្ស៊ីហេីយមានស្ត្រីម្នាក់ទៀត ដេីរមកក្បែររួចក៏នាំស្រ្តីរងគ្រោះដេីមកផ្លូវបេតុងមាត់ប្រឡាយ គល់ស្ពានទី២ ដែលជាកន្លែងស្ងាត់ ស្ត្រីរងគ្រោះបានដោះគ្រឿងអលង្ការឲ្យស្រ្តីជាជនសង្ស័យ ដោយឃេីញសភាពបែបនេះប្រជាលរដ្ឋចូលទៅសួនាំទេីបដឹងថាស្រ្តីរងគ្រោះចាញ់បោកស្រ្តីជាជនសង្ស័យដោយទម្លាក់យោង
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានព័ទ្ធចាប់ជាស្រ្តីជនសង្ស័យរួចដឹកតាមម៉ូតូប្រគល់មកឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្តីទី២ធ្វើការសាកសួរ ហេីយស្រ្តីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ក្រោយពីសាកសួររួចកំណត់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនស្រ្តីជាជនសង្ស័យទៅកាន់អធិការដ្ឋានខណ្ឌជ័យដើម្បីកសាង ចាត់ការតាមនិតិវិធីច្បាប់៕
