
ជាមួយគ្នានោះដែរ ក្នុងស្មារតីខ្មែរតែ១ យើងក្រឡេក មកមើលពី តុកតុក របស់ វឌ្ឍនៈ គឺបានបង្ហាញពី វឌ្ឍនភាពនៃកម្ពុជា ដែលត្រៀមចូល រួមក្នុងក្បួនដង្ហែព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត “សាទរកម្ពុជា” នៅថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ដែលឥឡូវនេះ តុកតុក របស់ វឌ្ឍនៈ បានដាក់តាំងនៅ មុខ អគារពាណិជ្ជកម្មចម្រុះ វឌ្ឍនៈ កាពីតាល់ ដែលហ្វេនៗអាចមកថតរូបទុកជាអនុស្សាវរីយបាន ដោយសេរី ។
សូមចូលរួមព្រឹត្តិកាណ៍ជាប្រវត្តិសាស្រ្តដ៏ធំនេះទាំងអស់គ្នាជាមួយ វឌ្ឍនៈ ដែលនឹងមានក្បួនដង្ហែដ៏ធំ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជាផងដែរ ។
នៅក្នុងព្រឹត្តិការជាប្រវត្តិសាស្រ្តនេះ បងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញទៅទស្សនា នូវផ្ទាំងទស្សនីយ ភាព ជាច្រើន ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សម យ៉ាងសកម្ម ដើម្បី នឹង បង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូល រួមលេងកម្សាន្ត និង ឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។
ទន្ទឹមនិងនោះកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ក៏បានអញ្ជើញធ្វើពិធីបួងសួង សុំសេចក្ដីសុខ ដល់ក្រុមការងារនៃព្រឹត្តិការណ៍សាទរកម្ពុជា និងបានដាស់ស្គរជ័យផងដែរ។ ស្គរជ័យទម្ងន់បីតោននេះ នឹងត្រូវដង្ហែនៅក្នុងក្បួនសាទរកម្ពុជា ដែល មានមនុស្សចូលរួមដង្ហែជាង ៣ពាន់នាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។ លើសពីនេះព្រឹត្តិការណ៍ សាទរកម្ពុជា ក៏មានទស្សនីយភាពដូចជា យក្សល្ខោនបាសាក់ចំនួន២០០ ទីងមោងចំនួន៨៥ ក្រុមល្ខោនស្បែកធំ គោមយក្សចំនួន៦ និងទស្សនីយភាពជាច្រើនទៀតផងដែរ៕






