2024-12-29 15:39
126

(កំពត) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់ក្រុមគ្រួសារលោកអឹង ភី និងលោកស្រីតេង មួយនិង លោកឧកញ៉ា លីគីម វ៉ុន និងលោកជំទាវ អ៊ឹង វួចលេង ជាម្ចាស់ក្រុមហ៊ុនផលិត ម្សៅបៀក កំបៅរ ភ្នំមាស នៅក្នុងស្រុកកំពង់ត្រាចបានចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកនិងចាស់ជរាដែលមានការខ្វះខាតចំនួន២០០គ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត។

 លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានអញ្ជើញមកជួបសួរសុខទុក្ខ និងមានមតិសំណេះសំណាលផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកខ្វះខាតសរុបចំនួន ២០០ គ្រួសារ។

នាឱកាសនោះលោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមគ្រួសារលោកអឹង ភី និងលោកស្រី តេង មួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកំពុងខិតខំក្នុងការអភិវឌ្ឍន៍ដូច្នេះហើយក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតនាពេលនេះមិនប្រកាន់សាសនារើសអើងណាមួយឡើយ។

ជាមួយគ្នានោះដែរដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុកលោកនាយករដ្ឋបាលព្រមទាំងលោកអធិការនិងលោកមេបញ្ជាការកងកម្លាំងរាជអាវុធហត្ថស្រុកលោកលោកស្រីប្រធានអនុប្រធានសហការីនិងកងកម្លាំងទាំង៣ជុំវិញស្រុកកំពង់ត្រាចដែលបានអញ្ជើញចូលរួមនៅក្នុងពិធីចែកអំណោយ មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋមានជីវភាពជួបការលំបាកនេះផងដែ។

គួរបញ្ជាក់ថា នេះជាអំណោយរបស់លោកឧកញ៉ា និង លោកជំទាវ បានយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលនេះរួមមាន អង្ករ១០ គីឡូក្រាម មីម៉ាម៉ាមួយកេស និងសាររ៉ុងមួយ និងក្រម៉ាមួយ និងត្រី ខមួយយួរនិងថវិកា ២ មុីនរៀល ផងដែរ៕