2024-12-30 15:19
124

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញម្ចាស់ម៉ូតូកំពុងលេងទាត់ឈូសដោយភ្លេចដកសោបានចូលទៅលួចម៉ូតូ តែត្រូវបានម្ចាស់ឃើញទាន់ក៏នាំគ្នាឃាត់បានភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ផ្លូវសួនច្បារវត្តវង្សគុតបុរី ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគាត់បានណាត់ជាមួយមិត្តភក្តិស្រី២នាក់ មកជជែកគ្នាលេងនៅកន្លែងកើតហេតុ ក្នុងនោះនារី២នាក់ជិះម៉ូតូម៉ាកស្កូរពី ខណៈពេលជជែកគ្នាក៏នាំគ្នាលេងទាត់ឈូស បញ្ជាដោយដាក់គំរបដប ខណៈពេលលេងបណ្ដើរហើយជជែកគ្នាបណ្ដើរ ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់ដើរទៅវិញទៅមកចុះឡើងៗលុះបន្ទាប់មក ជនសង្ស័យខាងលើឃើញសោម៉ូតូជនរងគ្រោះភ្លេចដកពីម៉ូតូក៏ឡើងម៉ូតូដោយបានដេរនៅពេលនោះជនរងគ្រោះបានទៅចាប់ទាញម៉ូតូនឹងជនសង្ស័យវា.យបណ្តាលឲ្យទ្រមខ្លួន ធ្វើឲ្យជនសង្ស័យម្នាក់ភ័យរត់ទៅពួននៅគុំផ្កា នៅជិតកន្លែងកើតហេតុ ។ ម៉ូតូដែលជនសង្ស័យបម្រុងលួចម៉ាកហុងដាបីត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1KA-0135 ។លុះបន្ទាប់មកក៏ស្រាប់តែជនរងគ្រោះបានទាក់ទងទៅអាវុធហត្ថខណ្ឌសែនសុខបានមកដល់កន្លែងកើតហេតុភ្លាមៗ ។ លុះអាវុធហត្ថខណ្ឌសែនសុខសួរនាំជនសង្ស័យខាងលើបាននិយាយប្រាប់ថា ដោយសារគាត់ឃើញសោជាប់ម៉ូតូ គាត់ចង់ជិះម៉ូតូលេង គឺមិនចង់លួចនោះឡើយ ចំណែកជនរងគ្រោះនឹងអាវុធហត្ថនាំគ្នាសើច ដោយមិនដែលឃើញជនសង្ស័យឯណាបម្រុងលួចម៉ូតូយកទៅជិះលេង ។

ក្រោយពេលកើតហេតុអាវុធហត្ថខណ្ឌសែនសុខបាននាំជនសង្ស័យខាងលើយកទៅសួរនាំចាត់ការតាមនិតិវិធីបន្ត ៕