
ភ្នំពេញ៖ ស្រី្តកម្មការិនីម្នាក់ បានផិតក្បត់ចិត្តប្ដី នាំប្រុសស្នេហ៍ថ្មី មកដេកដល់ក្នុងបន្ទប់ជួលជាមួយគ្នា ត្រូវបានប្ដីតាមទាន់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ១០និង៤៥យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីផិតប្តីមានឈ្មោះ កេង លីហ្សា អាយុ ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតខេត្តតាកែវ។ ចំណែកបុរសជាប្ដី មានឈ្មោះ វីរៈ អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅខេត្តកំពត។
តាមប្រភពបានឱ្យដឹងថា ប្ដី-ប្រពន្ធមួយគូនេះ មានភាពរកាំរកូសមិនសូវចុះសម្រុងនឹងគ្នាទេ ដោយសារមានអ្នកស្នាក់នៅបន្ទប់ជិតខាងបានលួចប្រាប់ថាប្រពន្ធបានមានទំនាក់ទំនងស្នេហាជាមួយប្រុសស្នេហ៍ថ្មីម្នាក់ និងឧស្សាឃើញណាត់ជួបគ្នាញឹកញាប់ លុះក្រោយមកអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាឈានដល់រស់បែបបន្ទាប់គ្នា ដោយខាងស្រីប្រមូលឥវ៉ាន់ចាកចេញពីខាងប្រុសទៅជួលបន្ទប់ស្នាក់នៅផ្សេងពីប្តី និងមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់ស្រី្តរូបនេះ បានណាត់ប្រុសស្នេហ៍មកដេកនៅជាមួយគ្នាក្នុងបន្ទប់ជួលយ៉ាងមានសេចក្តីសុខដោយមិនខ្វាយខ្វល់ពីប្ដីដឹងឡើយ។
តាមការបញ្ជាក់ប្អូនស្រីបង្កើតរបស់ស្ត្រីផិតប្តី បានរៀបរាប់ថា៖ «ខ្លួនធ្លាប់ប្រាប់បងស្រីជារឿងថាខ្លួនមិនទាន់លែងលះប្ដីដាច់ស្រេចនៅឡើយទេកុំធ្វើអ្វីជ្រុលហួសហេតុ និងបានប្រាប់ទៅប្រុសស្នេហ៍របស់បងស្រីឱ្យឈប់ទាក់ទងបងស្រីខ្លួនដែរ ដោយសារតែបងស្រីរបស់គាត់មានប្ដី មានកូន និងមិនទាន់បានលែងលះគ្នាដាច់ស្រេចទេ។ ប្រភពបន្តទៀតថា ប្រុសស្នេហ៍បងស្រីយល់ព្រមថាឈប់ទាក់ទង ប៉ុន្តែបែរជាបុរសខាងលើនោះ នៅតែចេញចូលមកដេកនៅក្នុងបន្ទប់ខាងលើតែរហូតដោយមិនខ្លាចបងថ្លៃរបស់ខ្លួនមកទាន់ឡើយ»។
ដោយសារមើលឃើញទង្វើរបស់បងស្រីខ្លួនមិនសមរម្យ រំលងប្រពៃណីខ្មែរ ទាំងខ្លួនមានប្តីមានកូន ប៉ុន្តែបែរជាហាននាំប្រុសកំណាន់មកដេកសោយសុខលេងល្បែងស្នេហ៍ទាំងត្រេកត្រអាលគ្មានចេះខ្មាស់អៀន ក៏ទូរសព្វទៅប្រាប់បងថ្លៃ ទើបបងថ្លៃបានមកដល់បន្ទប់ជួលរបស់ប្រពន្ធគាត់ជួលបើកទ្វារទៅឃើញនាក់ទាំងពីរកំពុងសោយសុខជាមួយគ្នាទាំងពីរនាក់ រួចទំទាក់ទំទងប្ដឹងសមត្ថកិច្ចមូលដ្ឋានឱ្យអន្តរាគមន៍ស្រាប់ភាគីខាងស្រីបានរំដោះឲ្យប្រុសស្នេហ៍រត់គេចខ្លួនទៅបាត់ស្រមោល។
តាមបុរសជាប្តី បានរៀបរាប់ឱ្យដឹងថា ពួកគេបានចាប់ដៃគ្នាជាប្តី-ប្រពន្ធរយៈពេលប្រមាណ ៥ទៅ៦ឆ្នាំហើយ ដោយចំណងដៃកូនប្រុសម្នាក់ មានអាយុប្រហែល ២ខួប ប៉ុន្តែមួយរយៈចុងក្រោយជីវិតប្តី-ប្រពន្ធរបស់ពួកគេហាក់មិនសូវចុះសម្រុងនឹងគ្នា ចេះតែរកាំរកូសទាស់ពាក្យសម្តីដាកគ្នាញឹកញាប់ ដោយប្រពន្ធរបស់ខ្លួនបានលួចទំនាក់ទំនងជាមួយប្រុសស្នេហ៍ថ្មី រហូតចាកចេញពីបន្ទប់រួមជួលបន្ទាបផ្សេងពីគ្នា និងបានណាត់បុរសជាប្រុសសាហាយមកដេកនៅជាមួយគ្នា បង្កាត់ភ្លើងស្នេហ៍យ៉ាងត្រេកត្រអាល ហើយប្អូនថ្លៃរបស់ខ្លួនក៏ដឹងដែរ ប៉ុន្តែនាងជួយលាក់បាំងបងស្រី លុះថ្ងៃកើតប្អូនថ្លៃទូរសព្ទប្រាប់ ទើបមកទាន់ប្រពន្ធ និងប្រុសស្នេហ៍កំពុងដេកជាមួយគ្នាក្នុងបន្ទប់ជួលទាំងពីរនាក់បង្កឱ្យមានការភ្ញាក់ផ្អើល និងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែប្រពន្ធបានរំដោះឱ្យប្រុសស្នេហ៍រត់គេចខ្លួនបាត់តែម្តង។
តាមសម្តីស្ត្រីជាប្រពន្ធ និងប្រុសស្នេហ៍ ខណៈប្តីទាន់នឹងភ្នែកទៅហើយបានប្រកែកយកឈ្នះថា ពួកគេមិនមានស្អីនឹងគ្នាទេ គឺពឹងពាក់ឱ្យខាងបុរសជួយមើលទូរសព្ទ និងបង្កើតហ្វេសប៊ុកប៉ុណ្ណោះ។ ស្ត្រីផិតក្បត់ចិត្តប្តីបាននិយាយថា ទំនាក់ទំនងរវាងពួកគេគ្មានប្តី-ប្រពន្ធអ្វីទៀត ដោយព្យាយាមការពារប្រុសស្នេហ៍ និងបណ្តេញបុរសជាប្តីឱ្យចេញពីបន្ទប់ឱឆាប់ទៀតផង។
ក្រោយពេលកើតហេតុខណៈពេលដែលកម្លាំងសមត្ថកិច្ចចុះមកដល់ដោយមិនឃើញជនសង្ស័យនៅនឹងកន្លែងកើតហេតុសមត្ថកិច្ចបានឱ្យបុរសរងគ្រោះទៅដាក់បណ្ដឹងនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធិផ្លូវច្បាប់៕