2025-01-05 13:27
141

 ខេត្តប៉ៃលិន៖ នៅបរិវេណសាលាស្រុកសាលាក្រៅ ពីពេលថ្មីៗនេះ លោក​ ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំក្រុមការងារជំនាញ សហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានចុះធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីរាជការនៅទូទាំងស្រុកសាលាក្រៅ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា÷ការចុះធ្វើតេស្តនេះគឺ ដើម្បីរកសារញៀនទៅលើមន្រ្តីរាជការ ក៏ដូចជា​ ចូលរួមលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

លោក បានបន្តលើកឡើងថា÷បច្ចុប្បន្ននេះរដ្ឋបាលខេត្តប៉ៃលិន កំពុងបន្តអនុវត្តច្បាប់យ៉ាងមុឺងម៉ាត់ ចំពោះមន្ត្រីជាប់ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀននោះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងឡើយ។

ឱកាសនោះដែរលោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងនូវការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន តាមរយៈ វិធានការអប់រំរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យសហគមន៍ របស់យើងគ្មានគ្រឿងញៀន និងកសាងសុភមង្គល ជូនគ្រួសារ​ និងសហគមន៍៕ ដោយ,ស សរឿន