2025-01-08 10:57
153

ប៉ៃលិន÷      យោងតាមប្រភពពីពលរដ្ឋ ជាអាជីវករលក់ដូរជិតកន្លែងកើតហេតុបានឲ្យដឹងថា÷នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដ(ក្នុងទិសដៅបញ្ច្រាស់គ្នា ដោយសារអ្នកបើកបររថយន្តឆ្លងផ្លូវពីកើត

ទៅលិច ប៉ះនិងម៉ូតូបើកបរពីជើងទៅត្បូង លើផ្លូវកៅស៊ូ ចំណុចផ្លូវបំបែកជាបួនធនាគារកាណាឌីយ៉ា ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីមហាជនបានបន្តថា÷ករណីនេះបណ្ដាលឱ្យសិស្សម្នាក់ ស្រីរងរបួសធ្ងន់

ស្ថិតក្នុងការតាមដាន , អ្នកបើកបររថយន្តម្នាក់ប្រុសគ្មានរបួសទេ, រីឯម៉ូតូខូចខាតកម្រិតស្រាល, ចំណែករថយន្តខូចខាតកម្រិតស្រាល) 

ករណីនេះក្រោយពីកើតហេតុ ភ្លាមសមត្ថ

កិច្ចនគរបាលជំនាញនៃស្នងការខេត្តបានចុះមកវាស់វែង ,អ្នកបង្កនិងអ្នករងគ្រោះ

មានឈ្មោះដូចខាងក្រោម÷

១-ភាគីបង្កឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីរាជការ រស់នៅភូមិតាអ៊ិន សង្កាត់ស្នោ ខណ្ណកំបូល រាជធានីភ្នំពេញ(គ្មានរបួស)បើកបររថយន្ដម៉ាកTOTOTA PRIUS ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ2BS-3012 ទិសដៅពីកើតទៅលិច។

២-ភាគីរងគ្រោះឈ្មោះ ជុំ ធានី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសចំត្រង់ក្បាល ស្ថិតក្នុងការតាមដាន)បេីកបរម៉ូតូម៉ាកZoomer x ពណ៌ក្រហម សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខប៉ៃលិន1C-5315 ទិសដៅពីជើងទៅត្បូង។

-បច្ចុប្បន្ន៖ភាគីរងគ្រោះបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

-មូលហេតុ៖បណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ដោយភាគីបង្កបើកបរឆ្លងផ្លូវ មិនគោរពសិទ្ធផ្លូវអទិភាព។

សមត្ថកិច្ចនគរបាលជំនាញបានបន្តថា÷ក្រោយពីវាស់វែងរួចវត្ថុតាងត្រូវបានបញ្ជូនយកទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិនដើម្បីរងចាំការដោះស្រាយតាមនិតិវិធីច្បាប់។