
រតនគិរី៖ មន្ត្រីឆ្មបនៃមណ្ឌលសុខភាព ភ្នំកុក បានសង្គ្រោះ ស្ដ្រីម្នាក់ ឈឺពោញសំរាលកូន នៅលើទូកស្មាច់ (ប៉ាឡាខេ) បានដោយសុវត្ថិភាពទាំងម្តាយ និងកូន
ករណីនេះ បានកើតឡើងនៅវេលាម៉ោង ០៩ ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ត្រូវបានក្រុមគ្រួសារបញ្ជូនមកពីភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ស្រ្តីដែលឈឺពោះសំរាលកូនលើទូកមានឈ្មោះ វ៉ាន់ ម៉ានី អាយុ ៣១ឆ្នាំ កើតបានកូនស្រីម្នាក់នដោយសុវត្ថិភាព ក្រោមការខិតខំប្រឹងប្រែងជួយសង្គ្រោះពីគ្រូពេទ្យឆ្មប។
បច្ចុប្បន្ន ម្ដាយ និង ទារក មានសុវត្តិភាព និងបានបញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាពបន្ត៕