2025-02-07 10:18
100

ខេត្តប៉ៃលិន៖    នៅថ្ងៃព្រហស្បតិ៍៩ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៥០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ កិច្ចច្ឆាមរណៈ ដល់សព លោកអនុសេនីយ៍ឯក កែវ ចាន់ធី អត្តលេខ៥៩៤៨៩ឋាន: នាយផ្នែកសណ្តាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដែលទទួលមរណៈភាព ដោយជំងឺរលាកថ្លើមប្រភេទB ធ្ងន់ធ្ងរ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

បច្ចុប្បន្នសពធ្វើត្រូវធ្វើបុណ្យតាមប្រពៃណីនៅចំណុចគេហដ្ឋាននៃសព ស្ថិតនៅភូមិអូរឈើក្រម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបាននាំយកបច្ច័យមួយចំនួនប្រគល់ជូនគ្រួសារសព ដែលមានដូចខាងក្រោម៖

- ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០រៀល

-ថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចំនួន ១,០០០,០០០រៀល

-ថវិការបស់លោកឧត្តមសេនីយ៍ ស្នងការព្រមទាំងមន្រ្តីក្រោមឱវាទចំនួន ២,១៨៣,០០០រៀល

+ សរុបថវិកាចំនួន ៩,១៨៣,០០០៛ (ប្រាំបួនលានមួយរយប៉ែតសិបបីពាន់រៀលគត់) ។ដោយ÷ស រ ន