
ឥណ្ឌា៖ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌាបានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជិត 5 ឆ្នាំ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចដ៏ធំបំផុតទីបីរបស់អាស៊ី។
ធនាគារបម្រុងនៃប្រទេសឥណ្ឌា (RBI) បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនពី 6.5% ទៅ 6.25% ស្របតាមការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចជាច្រើន។ ការកាត់បន្ថយចុងក្រោយបំផុតកើតឡើងនៅពេលដែល កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថាបានធ្លាក់ចុះដល់កម្រិតទាបរយៈពេលបួនឆ្នាំគឺ 6.7% ។
ចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល អនុវត្តតាមវិធានការជាច្រើនដែលបានប្រកាសពីមុន រួមទាំងការដាក់ប្រាក់ចំនួន 18 ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធធនាគារក្នុងស្រុក ដើម្បីកាត់បន្ថយការខ្វះខាតសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះរដ្ឋាភិបាលរបស់លោក Modi មានគោលបំណងទប់ស្កាត់ការចំណាយ ដើម្បីកាត់បន្ថយឱនភាពថវិកានៅក្នុងប្រទេស។ ជាមួយនឹងបន្ទុកមានកំណត់សម្រាប់ការជំរុញសារពើពន្ធ អ្នកសេដ្ឋកិច្ចរំពឹងថាធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតពីចំនួន 0.5% -1% ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចបន្ថែម។
បញ្ហាទាំងនេះកើតឡើងដោយសារតែ ភាពមិនប្រាកដប្រជាជាសកលព្រោះតែសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាមេរិកគឺលោក Donald Trump ដែលបង្កើតឲ្យមានលំហូរចេញនៃប្រាក់វិនិយោគិនបរទេស និងរូបិយប័ណ្ណដែលធ្លាក់ចុះ ហើយអាចនឹងធ្លាក់ចុះបន្ថែមទៀតប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យស្មុគស្មាញដល់ការងាររបស់ RBI ។ ហើយពេលនជ ប្រាក់រូពីឥណ្ឌាកំពុងជួញដូរនៅជិតកម្រិតទាបបំផុតដោយសារតែលំហូរចេញនៃវិនិយោគិនបរទេសយ៉ាងខ្លាំង ពីទីផ្សារភាគហ៊ុនក្នុងប៉ុន្មានខែថ្មីៗនេះ។

