
អភិបាលក្រុង Jenin ថ្លែងបានប្រាប់ CNN កាលពីថ្ងៃច័ន្ទថា នៅតំបន់ West Bank ត្រូវបានកាន់កាប់ ក្រោយរងការវាយលុករបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន របស់ទីក្រុង Jenin គឺស្រដៀងទៅនឹងសង្រ្គាមនៅហ្គាហ្សា វាបានបំផ្លាញអគារចំនួន 120 និងបានជម្លៀសមនុស្ស 15,000 នាក់។
ដោយឡែកលោក Mohammad Jarrar បាននិយាយកាលពីថ្ងៃចន្ទថា "អ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុង Jenin និងជំរុំជនភៀសខ្លួនក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ គឺស្រដៀងគ្នាទៅនឹងតំបន់ Gaza ប៉ុន្តែក្នុងកម្រិតតូចជាង" ។
លោកបានបន្តថា លំនៅឋានរាប់រយ និងអគារ ត្រូវបានបំផ្លាញចំនួន ១២០ ដោយលោកបានកត់សម្គាល់ថា ការបំផ្លិចបំផ្លាញបាននេះប៉ះពាល់រហូតដល់ រាប់ពាន់គ្រួសារ។
លោក Jarrar បានពិពណ៌នាអំពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ ចំពេលមានការខ្វះខាតអាហារ ទឹក និងថ្នាំ ខណៈដែលសេវាត្រូវបានកាត់ផ្ដាច់ ដោយសារតែប្រតិបត្តិការ ។ លោកបានបន្ថែមថា ការផ្លាស់ទីលំនៅត្រូវបានគេរំពឹងថានឹងមានតែកើនឡើងបន្ថែមទៀត។
ប្រជាជនប៉ាឡេស្ទីនជាង 40 នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ West Bank ដោយយោធាអ៊ីស្រាអែលចាប់តាំងពីប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទី បានឲ្យដឹងថាមនុស្ស 25 នាក់ ក្នុងចំណោមមនុស្សទាំងនោះមកពីទីក្រុង Jenin និងមានមនុស្សរាប់សិបនាក់ទៀតបានរងរបួស។
លោក Bezalel Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ដែលជាអ្នកជាតិនិយម ប្រឆាំងនឹងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងខែមករា សន្តិសុខរបស់ប្រទេសនៅតំបន់ West Bank គឺជា"គោលដៅសង្គ្រាម" ។
លោក Jarrar បានប្រាប់ CNN ថាប្រតិបត្តិការយោធាលើទីក្រុង Jenin គឺ "នយោបាយ" ដោយកត់សម្គាល់ពីបំណងប្រាថ្នារបស់អ្នកខ្លះនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការបញ្ចូលតំបន់ West Bank និងលើកទឹកចិត្តប្រជាជនប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុកពីទឹកដី។ អភិបាលក្រុង Jenin បាននិយាយថា សាលារៀនអាចនឹងត្រូវបានបើកដើម្បីទទួលយកជនភៀសខ្លួន ដូចដែលបានឃើញនៅក្នុងហ្គាហ្សា ជុំវិញសង្រ្គាមរយៈពេល 15 ខែ។
លោកបានមានប្រសាសន៍ថា "សព្វថ្ងៃនេះជំរុំ (Jenin) មិនអាចរស់នៅបានទេ ហើយការកិច្ចដែលសំខាន់ គឺការខិតខំប្រឹងប្រែងកសាងឡើងវិញ ដើម្បីឱ្យវាងើបឈរដោយខ្លួនឯង លោកបន្ថែមថា "វិបត្តិគឺធំធេងណាស់" ហើយលំនៅដ្ឋានជំនួសសម្រាប់អ្នកផ្លាស់ទីលំនៅប្រហែលជាត្រូវការរយៈពេលប្រហែលប្រាំមួយខែ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយថា កងទ័ពអ៊ីស្រាអែលនឹងបន្តនៅក្នុងជំរុំ Jenin នៅពេលដែលប្រតិបត្តិការបច្ចុប្បន្នរបស់ពួកគេត្រូវបានបញ្ចប់ ដែលជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយរបស់អ៊ីស្រាអែល។ អភិបាលក្រុង Jenin បានប្រាប់ CNN ថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីគឺ "ព្រួយបារម្ភ" និងលើកឡើង "សំណួរជាច្រើនអំពីអនាគតរបស់ West Bank មិនមែនត្រឹមតែ Jenin និងជំរុំរបស់វាប៉ុណ្ណោះទេ" ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា "ជំរុំ Jenin ត្រូវបានប្រែក្លាយជាទីក្រុងខ្មោច" ។
“ប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល និងប៉ាឡេស្ទីន បាននាំឱ្យមានការបង្ខំឱ្យផ្លាស់ទីលំនៅរបស់ប្រជាជន រាប់ពាន់នាក់ ដែលភាគច្រើនពួកគេឥឡូវនេះ គ្មានកន្លែងណាត្រូវត្រឡប់ទៅវិញនោះទេ។ មូលដ្ឋានគ្រឹះនៃជីវិតរបស់គាត់បានបាត់ទៅហើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ( UNRWA ) បានបន្ថែមថា "ទិដ្ឋភាពដ៏គួរឱ្យតក់ស្លុតនាពេលបច្ចុប្បន្ននេះនៅតំបន់ West Bank "គឺផុយស្រួយពីបទឈប់បាញ់ នឹងអាចនិងឈានកើតមានឡើងជាថ្មីមួយទៀត ដូចតំបន់ហ្គាហ្សា ។
