
ជនជាតិមីយ៉ាន់ម៉ាដែលរស់នៅក្បែរព្រំដែនជាមួយខេត្ត Tak បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃក្នុងការផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងប្រេងឥន្ធនៈដល់សហគមន៍របស់ពួកគេ។
ក្រុមបាតុករជាង 100 នាក់ បានប្រមូលផ្តុំគ្នាក្នុងគោលបំណងបិទផ្លូវឆ្លងកាត់ព្រំដែនសំខាន់ៗ ដើម្បីបង្កការស្មុគស្មាញដល់ពាណិជ្ជកម្ម និងការដឹកជញ្ជូន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Bangkok Post នាថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៥។
ការប្រមូលផ្តុំនេះ គឺជាការឆ្លើយតបទៅនឹងបទបញ្ជាដែលចេញដោយអាជ្ញាធរថៃកាលពីថ្ងៃទី 5 ខែកុម្ភៈ ដែលបានកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់ទីតាំងផ្សេងៗឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងអំឡុងពេលតវ៉ា ក្រុមបាតុករបានអំពាវនាវឲ្យមន្ត្រីមីយ៉ាន់ម៉ាចរចារកដំណោះស្រាយចំពោះបញ្ហាប្រឈមជាមួយសមភាគីថៃ។
ពួកគេក៏បានទាមទារឱ្យបិទចំណុចឆ្លងកាត់ធម្មជាតិចំនួន 59 និងស្ពានមិត្តភាពទាំងពីរ ក៏ដូចជាពហិការមិនទិញផលិតផលថៃដើម្បីជាមធ្យោបាយដោះស្រាយការសោកសៅរបស់ពួកគេ។
យោងតាមក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានប្រកាសនៅសប្តាហ៍នេះថា ការកាត់ផ្តាច់ចរន្តអគ្គិសនីបន្ថែមទៀតអាចត្រូវបានអនុវត្តនៅក្នុងទីតាំងផ្សេងទៀតក្រៅពីប្រទេសមីយ៉ាន់ម៉ា ដែលសម្បូរទៅដោយក្រុមឧក្រិដ្ឋជនសកម្ម។
គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីខេត្ត (PEA) មិនត្រឹមលក់អគ្គិសនីទៅឲ្យប្រទេសមីយ៉ាន់ម៉ាតែមួយនោះទេ ប៉ុន្តែក៏លក់អគ្គិសនីទៅឱ្យប្រទេសឡាវ និងកម្ពុជាផងដែរ។
ហើយចំពោះឧបករណ៍ប្រើប្រាស់របស់រដ្ឋថៃគឺផ្គត់ផ្គង់អគ្គិសនីតាមរយៈចំណុចសេវាចំនួនប្រាំបីទៅកាន់តំបន់ព្រំដែនក្នុងប្រទេសកម្ពុជានិងបួនចំណុចនៅក្នុងប្រទេសឡាវ។
