2025-02-09 14:42
139

គុនខ្មែរ៖ គួររម្លឹកផងដែរថា កាលពីសប្ដាហ៍កន្លងទៅមហាព្រឹត្តិការណ៍គ្រុឌគុនខ្មែរមីនី បានបើកទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់ដើមឆ្នាំ២០២៥ នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលបានធ្វើឡើងនាទឹកដីខេត្តកំពង់ស្ពឺ ដោយប្រជុំទៅដោយកីឡាករ-កីឡាការនី គុនខ្មែរចាស់ថ្មី ជួបតតាំងគ្នាមានទាំងការប្រកួតមិត្តភាពជាតិ និងអន្តរជាតិ ពោរពេញដោយសមត្ថភាព បានបញ្ចេញស្នៀតគុនអង្រួនសង្វៀនប្រដាល់គ្រុឌគុនខ្មែរមីនី ឲ្យកក្រើក និងជក់ចិត្តដិតអារម្មណ៍។

ជាមួយគ្នានោះ សម្រាប់គូប្រកួតគុនខ្មែរអន្តរជាតិ ដែលជាការប្រកួតដណ្ដើមពានរង្វាន់គ្រុឌគុនខ្មែរមីនី អមដោយរង្វាន់ប្រាក់លាន ក៏បានរកឃើញម្ចាស់ហើយដែរ ដោយបានទៅលើកីឡាករគុនខ្មែរ អ្នកលេងថង់យាមដំរីជាន់ខ្លា សូរិយា មេឃា មកពីក្លឹប MSJ អន្តរជាតិគុនខ្មែរ ដែលបានយកឈ្នះលើដៃគូប្រកួតកីឡាករ ប៊ុនឡុង ណាហ្គាជីម មកពីប្រទេសឡាវ ក្លាយជាម្ចាស់ពានរង្វាន់ ខណៈវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ម៉េង សុភ័ណ្ឌ អគ្គនាយកស្ថានីយទូរទស្សន៍ អិម អេស ជេ និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អមដោយភ្ញៀវកិត្តិយសពិសេសអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាប្រដាល់គ្រុឌគុនខ្មែរមីនី គឺលោក ដេនីស ភើរិក ដែលជាកំពូលកីឡាករប្រដាល់ម្នាក់មានភាពល្បីល្បាញកម្រិតពិភពលោក ឡើងប្រគល់ពាន អមដោយប្រាក់រង្វាន់ ជូនដល់ម្ចាស់ជើកឯកផងដែរ។

ដោយឡែក សម្រាប់សប្ដាហ៍នេះ ជឿជាក់ថា មហាព្រឹត្តិការណ៍គ្រុឌគុនខ្មែរមីនី នឹងធ្វើឲ្យទស្សនេកជនកាន់តែជក់ចិត្តដិតអារម្មណ៍កាន់តែខ្លាំងឡើងជាមួយនឹងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដោយក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក បានឧបត្ថម្ភគាំទ្រ រួមសហការជាមួយស្ថានីយទូរទស្សន៍ អិម អេស ជេ បាននាំយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤, ១៥, ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅទីតាំងដីឡូតិ៍ទល់មុខសាលាឃុំបន្ទាយនាង ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការប្រកួតប្រដាល់មិត្តភាពជាតិ គុនខ្មែរ ប៉ះគុនខ្មែរ របស់កីឡាករ-កីឡាការនី ជើងខ្លាំងចាស់ថ្មី ពោរពេញដោយសមត្ថភាព មកបញ្ចេញស្នៀតគុន ដើម្បីអង្រួនសង្វៀនប្រដាល់គ្រុឌគុនខ្មែរមីនី សម្រាប់សប្ដាហ៍នេះ នឹងកាន់តែកក្រើក ជាមួយសមាសភាពកីឡាករបរទេស ហោះឆ្លងដែនមកពីប្រទេសឡាវ និងប្រទេសថៃ ចូលរួមប្រកួតប្រជែងជាមួយកីឡាករគុនខ្មែរ ក្នុងជំនួបមិត្តភាពអន្តរជាតិផងដែរ។ អ្វីដែលកាន់តែពិសេស ជាមួយនឹងការប្រកួតគុនខ្មែរអន្តរជាតិ កីឡាករគុនខ្មែរមានភារកិច្ចធ្ងន់ ដោយត្រូវជួបតតាំងជាមួយកីឡាករមកពីប្រទេសឡាវ (ជាគូប្រកួតសងសឹក) អមដោយការដណ្ដើមយកពានគ្រុឌគុនខ្មែរមីនី អមដោយរង្វាន់ប្រាក់សែន ថែមទៀតផង។ សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថា តើកីឡាករ-កីឡាការនី គុនខ្មែររូបណាជាអ្នកទទួលបានជ័យជម្នះ..? និងរង់ចាំមើលថា តើជំនួបសងសឹករវាងគុនខ្មែរ ប៉ះជាមួយគុនឡាវ នណារជាអ្នកទទួលបានជ័យជម្នះ ក្លាយទៅជាម្ចាស់ពានអមដោយរង្វាន់ប្រាក់សែន នេះ..?

ដូច្នេះ ការប្រកួតកីឡាប្រដាល់គ្រុឌគុនខ្មែរមីនី នឹងរៀបចំការប្រកួតនេះឡើង នៅលើទឹកដីនៃខេត្តមួយដ៏សម្បូរទៅដោយធនធានកីឡាករប្រដាល់គុនខ្មែរ ហើយក៏ជាខេត្តដែលមានសក្ដារនុពលសេដ្ឋកិច្ចខ្លាំង ស្ថិតនៅភាគខាងលិច នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅទីតាំងដីឡូតិ៍ទល់មុខសាលាឃុំបន្ទាយនាង ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ សូមកុំភ្លេចចូលរួមទស្សនាដោយសេរី និងចូលរួមគាំទ្រឲ្យបានច្រើនកុះករ ហើយក្រេបជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរិ និងមានឪកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។ ព្រឹត្តិការណ៍គ្រុឌគុនខ្មែរមីនី ក៏នឹងមានការផ្ទាយផ្ទាល់នៅលើ MSJ TV , ផេក MSJ TV KUN KHMER និង ហ្វេកប៊ុកផេក krud sports ចាប់ពីវេលាម៉ោង៧យប់ តទៅ..៕