2025-02-10 10:52
164

ភ្នំពេញ ៖  នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បានធ្វើការចុះត្រួតពិនិត្យនិងបង្ក្រាបជាក់ស្ដែងនៅវេលាម៉ោង៦.៣០នាទីយប់ ថ្ងៃទី៩ខែគុម្ភះ ឆ្នាំ២០២៥ នៅហាងចែមុំមានលក់បុកល្ហុងបាយម្ហូបគ្រឿងក្លែមនិងភេសជ្ជៈគ្រប់មុខ ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទកេងប្រវ័ញ្ចលើស្ត្រីនិងកុមារ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ដឹកនាំដោយឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាន នាយកដ្ឋានការជួញដូរមនុស្សនិងការពារអានីតិជន បាន សហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិថិជននៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដោយមានការដឹកនាំសម្របសម្រួលពីលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ការឆែកឆេនិងត្រួតពិនិត្យរបស់សមត្ថកិច្ចរកឃើញ មានស្រោមអនាម័យមិនទាន់ប្រើចំនួន១និងសៀវភៅគិតលុយចំនួន១ក្បាល និងឃាត់ខ្លួនមនុស្សចំនួន១១នាក់

១. ឈ្មោះ ឈ. ច.ថ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ

២. ឈ្មោះ ប ស ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ

៣. ឈ្មោះ វ. ឆ.ឡ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ

៤. ឈ្មោះ ព. ប.ន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ

៥. ឈ្មោះ ស. ស.ន. ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

៦. ឈ្មោះ ប. ម ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ

៧. ឈ្មោះ យ.. ស. ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ

៨. ឈ្មោះ យ. ល.ក ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ

៩.ឈ្មោះ គ.ច.ន ភេទស្រីឣាយុ២៨ឆ្នាំ ជនជាតិខ្មែរ

១០. ឈ្មោះ ជឹម លាងហេង ភេទប្រុសឣាយុ៤៤ឆ្នាំ ជនជាតិខ្មែរ(ប្ដី ម្ចាស់ហាង)

១១. ឈ្មោះ ម៉ាក់ សុខមី ភេទស្រី ឣាយុ៤២ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធម្ចាស់ហាង)

សមត្ថកិច្ចបានសួរនាំ រួចហើយបាននាំខ្លួនមនុស្សចំនួន១១ នាក់ប្រុសចំនួន១នាក់ស្រីចំនួន១០នាក់ ក្នុងចំណោម១១ នាក់មានអានីតិជនចំនួន៥ នាក់ ដូចមានឈ្មោះខាងលើមកកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរបំភ្លីតាមនីតិវិធីច្បាប់។