
ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់ដោយគេដឹងថាជាអ្នកលក់ប្រហុកផ្អកត្រីងៀតនៅផ្សារត្រពាំងគល់ត្រូ វបានក្រុមអភិរក្សសត្វព្រៃមានគ្នា៥នាក់បានមកកំម៉ង់ពស់វែកក្របី ពស់ចាន់ល្មម នឹងអណ្តើក ហើយឃាត់ស្រ្តីខាងលើយកទៅផ្ទះរបស់ខ្លួនរួចនាំគ្នាទាមទារយកប្រាក់ពីស្រ្តីខាងលើចំនួន៥លានរៀលនឹងថ្លៃការដោះលែង តែបានសម្រួលគ្នានៅត្រឹម៣០០ដុល្លាររួចក៏បានដោះលែងស្រ្តីខាងលើឣោយទៅផ្ទះវិញ លុះដោះលែងរួច គាត់កើតទុកមិនសុខចិត្តបានទៅប្តឹងទៅអាជ្ញាធរភូមិអោយជួយអន្តរាគមន៍នឹងមានគណបញ្ជាការឯកភាពខណ្ឌកំបូលចូលរួមចុះមកសួរនាំទាំងយប់ថ្ងៃទី ៩ខែកុម្ភៈឆ្នាំ២០២៥ នៅផ្ទះមួយកន្លែងដែលជាផ្ទះរបស់មន្រ្តីអភិរក្សសត្វព្រៃ ដែលស្ថិតនៅភូមិ ត្រពាំងគល់សង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពី លោករងភូមិម្នាក់ ដោយមិនបានបញ្ជាក់ឈ្មោះ បាននិយាយប្រាប់ថាគាត់បានពត៌មាន ពីស្រ្តីវ័យចំណាស់ម្នាក់ជាអ្នកលក់ប្រហុកផ្អកនឹងលក់ត្រីងៀតបានមកប្តឹងគាត់ ជាអាជ្ញារធរភូមិ ដោយមានមន្រ្តី អភិរក្សសត្វព្រៃចំនួន៥នាក់ បានឃាត់ខ្លួនគាត់ខណៈពេលគាត់លក់សត្វព្រៃដោយមានពស់វែកក្របីចំនួន១ក្បាល ពស់ចាន់ល្មមចំនួន២ក្បាល នឹងសត្វអណ្តើកចំនួន៥ក្បាល ។
ស្រ្តីខាងលើបានបញ្ចាក់ប្រាប់ថា ខណៈពេលកំពុងអង្គុយលក់សុខៗស្រាប់តែមានបុរសម្នាក់មកសួរគាត់ចង់កម្ម៉ង់រកទិញ ពស់វែក ពស់ចាន់ល្មម និងអណ្ដើក តាំងពីបីថ្ងៃមុន ស្រ្តីអ្នកលក់ប្រហុកផ្អកនិងត្រីងៀត ក៏អោយអ្នកនៅស្រុកស្រែដែលគាត់ធ្លាប់ទិញប្រហុកផ្អកពស់ព្រលិតថាមានគេនៅភ្នំពេញកម្ម៉ង់ចង់ហូបសត្វទាំងនោះ រយះពេល២ថ្ងៃអ្នកនៅស្រុកស្រែពិតជារកបានសត្វទាំងនោះពិតមែនហើយបានផ្ញើរមកឲ្យអ្នកមីងហើយអ្នកមីងបានទាក់ទងទៅបុរសដែលកម្ម៉ង់គាត់ឲ្យមកយកនៅផ្សារត្រពាំងគល់ទីតាំងដែលអ្នកមីងលក់ប្រហុកផ្អកត្រីងៀតជាប្រចាំថ្ងៃនៅវេលាម៉ោង៩ព្រឹកមិញនេះពេលនោះបុរសម្នាក់ដែលកម្ម៉ង់គាត់បានមកដល់ផ្សារតែមានគ្នាបួនប្រាំនាក់បាននាំស្រ្តីខាងលើនិងសត្វព្រៃ ពស់វែក ពស់ចាន់ល្ម និងអណ្ដើក ជិះម៉ូតូទៅផ្ទះបុរសដែលកម្ម៉ង់ទិញសត្វព្រៃពីគាត់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ពេលទៅដល់ស្រាប់តែបុរសបួនប្រាំនាក់នោះបាននិយាយប្រាប់ស្រ្តីលក់ប្រហុកផ្អកត្រីងៀតថាពួកគេជាអ្នកអភិរក្ស មីងលក់នេះគឺខុសច្បាប់ជួញដូរសត្វព្រៃ បើមីងមិនចង់មានបញ្ហាទេត្រូវបង់លុយឲ្យពួកគេចំនួន៥លានរៀល ដូចនេះអ្នកមីងមានការភ័យខ្លាចក៏បានខលទូរស័ព្ទទៅរកបងប្អូនកូនចៅឲ្យជួយនិយាយចរចារគ្នាជាមួយពួកលោកអភិរក្សទាំង៥នាក់សល់ត្រឹមតម្លៃ៣០០$តែមីងគាត់គ្មានលុយទេគឺកូនគាត់ជួយរកលុយបាញ់តាមABAទៅឲ្យក្រុមអស់លោកជាអ្នកអភិរក្សទើបស្រ្តីខាងលើរួចខ្លួន តែសត្វ ពស់វែក ពស់ចាន់ល្មម និងអណ្ដើកត្រូវបានក្រុមអភិរក្ស មិនដឹងយកទៅអភិរក្សនៅកន្លែងណាទេ។ បន្ទាប់មកអាជ្ញាធរភូមិរាយការណ៍ដល់លោកអភិបាលខណ្ឌកំបូល ដោយមានអភិបាលរងរួមមន្រ្តីសាលាខណ្ឌនឹងមានអាវុធហត្ថខណ្ឌកំបូលចុះមកជួយអន្តរាគមន៍ដើម្បីសួរនាំភ្លាមៗ នឹងបានឃាត់ខ្លួនបាន២នាក់មកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌកំបូល ចំណែកឯបក្សពួក៣នាក់ទៀតបានគេចខ្លួនបាត់។