2025-02-10 11:35
176

ភ្នំពេញ៖  រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់បះជើងខណៈបើកលឿនចុះពីលើស្ពាន ប៉ុន្តែសំណាង ណាស់ដែលមិនបណ្តាលឲ្យមានមនុស្សរងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥. ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧. សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញ រថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ3C-7460 បើកបរ ដោយបុរសម្នាក់រួមនិងព្រូម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ចុះពីលើស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតក្រឡាប់លាន់ឭដូចរន្ទះ. មួយសន្ទុះក្រោយមកគេឃើញ អ្នកបើកបរនិងព្រូរថយន្តបានលូនចេញពីក្នុងរថយន្តដោយមានរបួសបែកក្បាលនិងរលាត់ជើង. ហើយនាំគ្នាដើរ ចេញពីកន្លែងកើតហេតុបាត់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌមានជ័យនិង កម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកជួយសម្រួលចរាចរណ៍និងទាក់ទងទៅខាងថៅកែរថយន្តខាងលើឲ្យយករថយន្តមកស្ទូចយករថយន្តចេញដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕