
ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញដីកា ស្តីពី ការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន ជាង ១០០ ហិកតា ដែលរងការកាប់គាស់ រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋដើម្បីវាតទីរំលោភយកធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ចំនួន ០២ កន្លែង។
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃ របស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងដី ចំនួន ០២ កន្លែង ដែលមានផ្ទៃដីសរុប ១១៩,២៤ ហិកតា (មួយរយដប់ប្រាំបួនហិកតា ម្ភៃបួនអា) និងដំណាំនៅលើដីខាងលើទាំងអស់ ក្នុងតំបន់ឧទ្យានជាតិម៉ឺនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដូចមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងភ្ជាប់មកជាមួយ។
រដ្ឋបាលខេត្តស្ទឹងត្រែង កំណត់រយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅសម្រាប់ទុកសិទ្ធ ដើម្បីធ្វើតវា៕

