2025-02-27 07:53
95

(ភ្នំពេញ)៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងរយោចពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាពរ និងក្រសួងការពារជាតិ។


គណៈកម្មការសូមអំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងរបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរ និងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។
គណៈកម្មការ សូមធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា ពល់បុគ្គលដែលប្រព្រឹត្តខុស និងគោលការណ៍ ខាងលើនេះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។
ករណីមានបុគ្គលឆ្លៀតឱកាសដូចជម្រាបជូនខាងលើ សូមសាធារណៈជន អាណាព្យាបាល និងបេក្ខជនទាំងអស់សហការផ្តល់ព័ត៌មាន មកក្រុមការងារដោយផ្ទាល់តាមទូរស័ព្ទលេខ ០១២ ៣៥២ ០២០/ ០៧៦ ២១៧ ៥០ ៩៥/ ០៩៦ ៨១១ ១២ ០២/ ០៦៦ ៥៥៦ ៦៥៦។


គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាធារណៈជន អាណាព្យាបាល និង បេក្ខជនទាំងអស់ ដែលសហការគាំទ្រដល់ដំណើរការជ្រើសរើសនេះ ឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ៗ៕