2025-07-14 18:05
16

ភ្នំពេញ៖  សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាយឧត្តមសេនីយ៍ «ផ្កាយ៥ផុតលេខ» បានថ្លែងថា៖ «ប៉ុន្មានថ្ងៃនេះ ភាគីថៃចង់ធ្វើរបងព័ន្ធប្រាសាទតាមាន់ធំ សាកល៎មើលទៅ! គំរាមវ៉ៃសុទ្ធតែយកបាត់ដំបង សៀមរាប និងវ៉ៃចូលដល់ភ្នំពេញ សូមសាកល៎មើល! សម័យនេះហើយអ្នកហ៊ានប្រើប្រាស់សម្តីបែបហ្នឹង គិតថាខ្មែរអត់ណាស់ទៅអី […] ខ្ញុំមិនព្រមានធ្វើសង្គ្រាមទេតែយើងរៀបចំនឹងសង្គ្រាមមួយដែលវានឹងមកដល់»។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយផ្ដោតទៅលើ២ ចំណុចសំខាន់ គឺ សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣ នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចតេជោបានថ្លែងថា៖ «កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើសង្គ្រាមមួយជាមួយថៃ ដែលជាអ្នករុញច្រានបានមកដល់រាប់ទាំងការធ្វើច្បាប់ស្តីពីការដកសញ្ជាតិខ្មែរ ដើម្បីកុំឱ្យមានជនក្បត់ជាតិណាមួយឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិសាសន៍ និងប្រជាជនខ្លួនឯង។ បើជនក្បត់ជាតិ ស្ថិតក្នុងប្រទេសត្រូវចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ បើស្ថិតនៅក្រៅប្រទេសត្រូវដកសញ្ជាតិ រាប់ទាំងជនបរទេសដែលបានចូលជាសញ្ជាតិខ្មែរផងដែរ»។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កាសែតថៃ The Nation បានចុះផ្សាយដោយដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក វីនថៃ ស៊ូវ៉ារី ថា «ទាហានារង់ចាំការសម្រេចពីរដ្ឋាភិបាលថៃក្នុងការសង់របងព័ទ្ធយកប្រាសាទតាមាន់ឡើងវិញ បន្ទាប់ពីត្រូវបានរុះរើចេញកាលពីឆ្នាំ២០១១»៕