
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក «ស៊ីម៉ាក់» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «គ្រាប់បែកប្រភេទ MK-84 ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកត្រMK រួមមាន (MK-81, MK82, MK-83 និង MK-84) ហើយគ្រាប់បែកប្រភេទនេះ ក៏កម្រប្រើប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន»។
លោក ហេង រតនា បានឱ្យដឹងថា ជាឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់ ជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត ១តោន មានប្រវែងសរុបប្រមាណ ៣.៥ ម៉ែត្រ មានជាតិផ្ទុះជាង ៥០០ គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ»។
អគ្គនាយស៊ីម៉ាក់ បានបញ្ជាក់ថា «គ្រាប់បែកប្រភេទ MK-84 នេះ ក៏កម្រប្រើប្រាស់ទម្លាក់ណាស់ សូមបកាលពីសម័យសង្គ្រាមឥណ្ឌូចិន»។
សូមជម្រាបថា សង្គ្រាមឈ្លានពានដែលបង្កឡើយដោយភាគីថៃមកលើអធិបតេយ្យភាពកម្ពុជាក្នុងរយៈពេល៥ថ្ងៃ គិតចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងយោធាថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ មានទាំងយន្តចម្បាំងទម្លាក់គ្រាប់បែក MK-84 រាប់សិបគ្រាប់ គ្រាប់ចង្កោម យន្តអត្តឃាត យន្តហោះបាញ់សារធាតុគីមីផ្សែងពុល...ជាទង្វើដ៏សាហាវឃោរឃៅ និងយង់ឃ្នងបំផុត ជាពិសេសរំលោភច្បាប់អន្តរជាតិតែម្តង៕


