
ប៉េកាំង៖ ប្រទេសចិន បានបាញ់កាំជ្រួច Lijian-1 Y8 យ៉ាងជោគជ័យនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ ពីមជ្ឈមណ្ឌលបាញ់ផ្កាយរណបជីយូឈូវ ខេត្តកានស៊ូ ដោយមានបំពាក់ផ្កាយរណប ចំនួនបីគ្រឿង។ ផ្កាយរណបទាំងបីរួមមាន ផ្កាយរណបមើលចម្ងាយប៉ាគីស្ថាន (PRSS-2) និង AIRSAT-03 និង AIRSAT-04។
ការបាញ់ឡើងនេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន CAS Space ដែលស្ថិតនៅក្រោមបណ្ឌិតសភាវិទ្យាសាស្ត្ររបស់ចិន។ ការបាញ់ជោគជ័យនោះ បង្ហាញពីសមត្ថភាពកើនឡើងរបស់ចិនក្នុងវិស័យបាញ់ផ្កាយរណបពាណិជ្ជកម្ម និងសហប្រតិបត្តិការរវាងចិន និងប៉ាគីស្ថានក្នុងវិស័យអវកាស។
ផ្កាយរណប PRSS-2 នឹងត្រូវប្រើសម្រាប់បេសកកម្មមើលចម្ងាយ បង្ហាញផែនទីដី និងគ្រប់គ្រងគ្រោះថ្នាក់ធម្មជាតិ។ ខណៈដែលផ្កាយរណប AIRSAT-03 និង AIRSAT-04 មានបំណងប្រើសម្រាប់ការសង្កេតផែនដី និងគោលបំណងវិទ្យាសាស្ត្រផ្សេងៗ៕
