2025-10-22 19:59
15

ព្រះសីហនុ៖ យោធិននៃវរៈការពារឆ្នេរកោះរ៉ុងលេខ១ម្នាក់ កងទ័ពជើងទឹក ត្រូវបានស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីរងការវាយប្រហារដោយហ្វូងសត្វឪម៉ាល់ ទិចប្រមាណជាង ៣០ មេ។

ហេតុការណ៍នេះ បានកើតមានឡើងនៅរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នៅតំបន់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ភ្លាមៗក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន ០១ គ្រឿង និងក្រុមការងារចេញទៅក្រុងកោះរ៉ុង ដើម្បីជួយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយសង្គ្រោះបានមន្ត្រីយោធារងគ្រោះបានស្លាប់តែម្តង។

យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ កែវ សុបេន អាយុ ៣១ឆ្នាំ ឋានន្តរស័កអនុនាវីទោ បម្រើការងារក្នុងវរៈការពារកោះឆ្នេរកោះរ៉ុងលេខ ០១ ឈរជើងនៅកោះរ៉ុង ត្រូវបានសត្វឪម៉ាល់ទិចជាច្រើនទ្រនិក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ប៉ុន្តែត្រូវស្លាប់ក្រោយដល់មន្ទីរពេទ្យ។ 

បច្ចុប្បន្នត្រូ វបានក្រុមការងាររបស់ អ្នកឧកញ្ញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រទៅក្រុងកោះរ៉ុងវិញ ដើម្បីជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៌៕