2025-10-22 21:20
13

កណ្តាល៖ យុវជនកំហូចម្នាក់ ឈ្លាតឱកាសស្ងាត់នៅក្នុងបន្ទប់ជួលតែពីរនាក់ បានធ្វើសកម្មភាពចាប់បបោសអង្អែល និងលួងលោមស្ត្រីម្នាក់ ដើម្បីរំលោភសេពសន្ថវៈបានសម្រេច ចំនួន ០២ លើក ដោយសន្យាជួយរកការងាររោងចក្រឱ្យធ្វើ ខណៈខាងស្រីចូលបន្ទប់ទឹក ដើម្បីលាងសម្អាតខ្លួនប្រាណលួចយកលុយនៅក្នុងការបូបជាង ១លានរៀល គេចខ្លួនបាត់។

 ករណី លួងលោមរំលោភសន្ថវៈ ដោយសន្យាជួយរកការងារឱ្យធ្វើនេះ បានកើតឡើងការថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ប្រហែលវេលាម៉ោង ១២និង១០នាទី ក្នុងបន្ទប់ជួល នៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ 

តាមប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហ.ស.ម. អាយុ ៤៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅបន្ទប់ជួលភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ កែវ ចំរើន ហៅ ចាវ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (មានផ្ទុកសារធាតុញៀនក្នុងទឹកនោម(+)។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានមកស្នាក់នៅបន្ទប់ជួលជាមួយមិត្ដភក្ដិដើម្បីស្វែងរកការងាររោងចក្រធ្វើ រហូតដល់ថ្ងៃកើតនាង និងមិត្ដនាំគ្នាទៅធ្វើកាត ប.ស.ស. និងកាតធនាគារ ហើយក៏បានជួលម៉ូតូជនសង្ស័យឱ្យឌុបទៅ។ មិត្ដភក្ដិរបស់ជនរងគ្រោះចូលធ្វើកាតធនាគារមុខផ្សារត្រពាំងអំពិល ឃុំត្រពាំងគង ហើយជនសង្ស័យក៏បន្តឌុបជនរងគ្រោះទៅធ្វើកាត ប.ស.ស. នៅផ្សារព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ 

ស្ត្រីរងគ្រោះបានបន្តទៀតថា ពេលចូលទៅធ្វើកាត ប.ស.ស. ត្រូវបុគ្គលិកប្រចាំការបានប្រាប់ទៅជនរងគ្រោះថា មិនអាចធ្វើកាត ប.ស.ស. បានទេ លុះត្រាតែមានលិខិតបញ្ជាក់បម្រើលការងាររបស់ក្រុមហ៊ុន ឬរោងចក្រទើបធ្វើអាចបានមិនអញ្ចឹងត្រូវបង់សេវាផ្ទាល់ខ្លួន។ បន្ទាប់មកក៏ចេញវិញឱ្យសង្ស័យឲ្យឌុបទៅបន្ទប់ជួល និងបានចូលយកកូនសោទ្វារបន្ទប់ជួលពីមិត្ដភ័ក្ដធនាគារ ទៅសម្រាកក្នុងបន្ទប់ជួល ហើយជនកំហូចបានចូលសម្រាកដែរ និងបានបិតទ្វារដាក់កន្លឹះពីខាងក្នុង ចាប់ផ្ដើមលួងលោមចាប់ឱបជនរងគ្រោះ ដោយធានារកការងារឲ្យធ្វើ និងរកបន្ទប់ជួលឲ្យស្នាក់ គ៏យលព្រមឱ្យរំលោភ រហូតបានសម្រេច ចំនួន ០២ លើក។ 

បន្ទាបពីរំលោភរួចរាល់នាងបានចូលបន្ទប់ទឹក ដើម្បីលាងសម្អាតខ្លួនពេលចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់ជនសង្ស័យ និងយកកាបូបបើកដកលុយទិញទឹកផឹកបាត់លុយអស់ ចំនួន ១លាន ពីរម៉ឺនរៀល ភ្លាមៗបានទូរសព្ទទៅមិត្ដភក្ដិ ដើម្បីទាក់ទៅជនសង្ស័យភ្លាមៗ តែជនសង្ស័យបានព្យាយាមឆ្លើយបដិសេធថាអត់បានយកទេ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលលំហាច សមត្ថកិច្ចហៅជនសង្ស័យទៅសាកសួរអធិការដ្ឋាននគរបាលស្រុកអង្គស្នួលតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានរំលោភស្ត្រីរងគ្រោះបានសម្រេច ចំនួន ០២ លើក និងបានលួចយកលុយ ចំនួន ១លាន ពីរម៉ឺនរៀល ពិតប្រាកដមែន»។ បច្ចុប្បន្ន ករណីនេះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងតាមនិតិវិធី រួចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕