2025-10-23 14:29
21

មូស្គូ៖ រោងចក្រយោធាមួយបានផ្ទុះ នៅទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១២នាក់ និង៥នាក់បានរងរបួស នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន Izvestia របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ។

លោក Aleksei Teksler អភិបាលនៃតំបន់ Chelyabinsk និយាយថា ខណៈនេះអគ្គិភ័យដែលឆាបឆេះនៅរោងចក្រខាងលើបានរលត់អស់ហើយ។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី ក៏បានឲ្យដឹងដែរថា ពួកគេបានបើកសំណុំរឿងព្រហ្មទណ្ឌចូលទៅក្នុងឧបទ្ទវហេតុនេះ។
 
ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីសាក្សីដែលបានឃើញហេតុការណ៍ផ្ទុះខាងលើបានរាយការណ៍ថា ការផ្ទុះដ៏អាថ៌កំបាំងនេះបានកើតឡើងនៅរោងចក្រ 'Plastmass' ដែលត្រូវបានគ្រប់គ្រងដោយសាជីវកម្មរដ្ឋរុស្ស៊ី Rostec ។

បន្ថែមពីនេះ យោងតាមការអះអាងពីអភិបាលក្រុងខាងលើ បានបញ្ជាក់ថា មិនមានការចង្អុលបង្ហាញថា ឧបទ្ទវហេតុនេះមិនបានទទួលរងការវាយប្រហារណាមួយពីសកម្មភាពយន្តហោះគ្មានមនុស្សបើកនោះទេ៕