អ៊ុយក្រែន៖ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនតាំងពីឆ្នាំ 2022 រហូតដល់បច្ចុប្បន្ននេះ មានរយៈពេល០៣ឆ្នាំហើយ ដែលអ៊ុយក្រែនដ៏កំសត់មួយនេះ ប្រើដៃម្ខាងប្រយុទ្ធតតាំងពីការឈ្លានពានរបស់រុស្ស៊ីដើម្បីការពារប្រទេសជាតិនិងប្រជាជនខ្លួន ហើយដៃម្ខាងទៀតស្វែករកការអន្តរាគមន៍ពី បណ្ដាប្រទេសមហាអំណាច ដើម្បីជួយសង្រ្គោះប្រទេសជាតិខ្លួន ប៉ុន្តែលទ្ធផលដែលអ៊ុយក្រែន ទទួលបាននោះបានត្រឹមការខកចិត្ត និងត្រូវលះបង់ដីមួយផ្នែកឲ្យរុស្ស៊ីតែប៉ុណ្ណោះ ជាថ្នូរដោះដូរនិងសន្តិភាពទៅវិញ ។ ខណៈដែលពិភពលោកមានភាពច្របូកច្របល់ និងអស្ថេរភាពយ៉ាងខ្លាំងផ្នែកសន្តិសុខជាតិ ព្រោះប្រទេសធំៗមានសព្វាវុធទំនើបៗ ធ្វើទុក្ខទោម្នេញលើប្រទេសតូចតាច ទន់ខ្សោយ ហើយច្បាប់អន្តរជាតិហាក់បីគ្មានប្រសិទ្ធភាពលើរដ្ឋដែលឈ្លានពានគេសោះ ។
លោក Zelenskyy បានធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែតលោក Kristersson លើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Gripen ពីក្រុមហ៊ុនការពារជាតិ Saab ។
របាយការណ៍បានបង្ហាញថាអ៊ុយក្រែនកំពុងនឹងពិភាក្សាការបញ្ជាទិញយន្តហោះចម្បាំងរបស់ក្រុមហ៊ុន Saab សេរី JAS 39E Gripen ចន្លោះពី 120-150 គ្រឿង វាជាចំនួននៃការលក់ដ៏សន្ធឹកសន្ធាប់បំផុតមិនធ្លាប់មានក្នុងប្រវិត្តសាស្ត្រ។ នេះបើតាម national security journal នៅថ្ងៃទី២៣ តុលានេះ ។
យោងតាមព័ត៌មាន Swedish TV4 បានឲ្យដឹងថា៖ ស៊ុយអែត មិនត្រឹមតែនាំចេញម៉ូដែល Gripen ប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងស៊េរី JAS 39E/F ដែលទំនើបបំផុត និងជាបច្ចេកទេសចុងក្រោយបង្អស់ថែមទៀត។
ប៉ុន្តែប្រធានគណៈកម្មាធិការការពារ សភាស៊ុយអែត លោក Peter Hultqvist (S) មិនចង់បង្ហាញព័ត៌មានលម្អិតអំពីកិច្ចពិភាក្សាលក់យន្តចម្បាំង Gripen ទៅឲ្យអ៊ុយក្រែននោះឡើយ ។ ដោយនិយាយយ៉ាងខ្លីថា ស៊ុយអែតនិងអ៊ុយក្រែន និងធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ "។ លោកយល់ឃើញថាការនាំចេញ Gripen ទៅកាន់អ៊ុយក្រែន គឺជារឿងសំខាន់ និងវិជ្ជមាន។ ហើយវាជារឿងធំ ប្រសិនបើស៊ុយអែតអាចជាផ្នែកមួយនៃការកសាងកម្លាំងការពាររបស់អ៊ុយក្រែននាពេលអនាគតឲ្យរឹងមាំនោះ។
មូលហេតុដែលអ៊ុយក្រែនជ្រើសរើសយកយន្តហោះចម្បាំង JAS 39 Gripen ជាងជម្រើសផ្សេងទៀត ព្រោះយន្តហោះ Gripen មានលក្ខណៈពិសេសជាងយន្តហោះផ្សេងៗទៀត សម្រាប់ធ្វើឱ្យប្រតិបត្តិការវាយប្រហារសត្រូវ ក្នុងរយៈសម្ងាយឆ្ងាយ មានភាពរហ័សរហួន ហើយម៉ូដែល Gripen នេះ ជាបច្ចេកវិទ្យាទំនើបសេរីថ្មី ជាង F-16s និង Rafale ។ ជាមួយគ្នានេះមេដឹកនាំអ៊ុយក្រែនបាននិយាយនៅលើបណ្ដាញ X ថា អ៊ុយក្រែន និងទទួលបាន យន្តហោះ JAS 39 Gripen ជាលើកដំបូងនៅឆ្នាំ 2026 ខាងមុខនេះ។
សូមរំលឹកថាកន្លងមកស៊ុយអែត ៖ បានផ្តល់ជំនួយផ្នែកយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន រួមទាំង រថពាសដែក កាំភ្លើងធំ ការពារដែនអាកាស និងយន្តហោះឈ្លបយកការណ៍បំពាក់ដោយប្រព័ន្ធរ៉ាដា ASC 890 ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា Saab Erieye ដែលជាកំណែចាស់របស់ Saab GlobalEye ៕




