2025-10-23 17:06
16

ថៃ៖ ជនបរទេស ជាង ៦០០ នាក់ បានភៀសខ្លួនចេញពីបរិវេណ «KK-Park scammer» ក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាទីប្រជុំជន Myawaddy ឆ្លងកាត់ទន្លេ Moei ចូលទៅក្នុងស្រុក Mae Sot ខេត្ត Tak បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា បានរឹតបន្តឹងការគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន។ 

អាជ្ញាធរថៃ បានរាយការណ៍ថា ចំនួនអ្នករត់គេចខ្លួននៅតែបន្តកើនឡើងជារៀងរាល់ម៉ោង ជាមួយនឹងចំនួនសរុបត្រូវបានគេរំពឹងថា នឹងលើសពី ១,០០០ នាក់ នៅល្ងាចនេះ។
ការគេចចេញជាដំបូងនៅថ្ងៃទី២២-២៣ ខែតុលា ជនបរទេស ចំនួន ២០២ នាក់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដែលភាគច្រើនជាជនជាតិចិន។ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលា មនុស្សជាង ៤០០ នាក់ ទៀតដែលភាគច្រើជាជនជាតិស្បែកខ្មៅមកពីប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀតបានឆ្លងចូលទៅក្នុងប្រទេសថៃ នៅជិតច្រកព្រំដែនអចិន្ត្រៃយ៍ Mae Sot ១ និង២។ ចំនួនសរុបដែលបានកំណត់នៅថ្ងៃនេះ បានកើនឡើងដល់ ៦៧៧ នាក់ ដែលរួមមានបុរស ៦១៨ នាក់ និងស្ត្រី៥៩ នាក់។

អាជ្ញាធរ រួមទាំងក្រុមការងារពិសេស Ratchamanu ក្រុមប៉ូលីសល្បាតព្រំដែន៣៤៦ ប៉ូលីស Mae Sot និង Tak Immigration បានបង្កើតមជ្ឈមណ្ឌលទទួលភ្ញៀវសង្គ្រោះបន្ទាន់ រួមទាំងក្រុមការពារអ្នកស្ម័គ្រចិត្តស្រុក Mae Sot ព្រមទាំងមហាវិទ្យាល័យ Bodhivilaya Maesot ក្នុងសង្កាត់ Mae Pa ដោយផ្តល់សន្តិសុខអាហារ និងទឹកតាមច្បាប់មនុស៌្សធមអន្តរជាតិ។

មន្ត្រីបានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ ប្រសិនបើមីយ៉ាន់ម៉ា ធ្វើការបង្ក្រាបបន្ថែមទៀត លើប្រតិបត្តិការទីផ្សារប្រផេះចិន និងក្រុមក្មេងទំនើងនៅតាមព្រំដែន។ ពាក្យចចាមអារ៉ាមបង្ហាញថា ប្រតិបត្តិការយោធាមីយ៉ាន់ម៉ាមួយផ្សេងទៀតនៅ KK-Park អាចកើតឡើងនៅថ្ងៃទី២៥-២៦ ខែតុលា ដែលអាចជំរុញឱ្យមានការជម្លៀសចេញពីព្រំដែនកាន់តែច្រើន។

ជនបរទេសទាំងអស់កំពុងត្រូវបានដំណើរការក្រោមយន្តការបញ្ជូនបន្តថ្នាក់ជាតិសម្រាប់ជនរងគ្រោះពីការជួញដូរមនុស្ស ដោយមាននគរបាលរដ្ឋបាលខេត្ត និងការិយាល័យអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សខេត្តតាក់ធ្វើការត្រួតពិនិត្យ និងដំណើរការតាមផ្លូវច្បាប់៕