2025-10-30 12:13
8

អាមេរិច ៖   ក្នុងអំឡុងពេល លោកត្រាំ ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមកិច្ចប្រជុំកំពូល  និងមានជំនួបជាមួយលោក Xi Jinping ដើម្បីការបន្ធូបន្ថយភាពតានតឹងក្នុងសង្រ្កាមពាណិជ្ជកម្ម នៅទីក្រុង Busan នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ តុលា  មុនពេលលោកត្រាំ ហោះហើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ។

លោក Donald Trump បញ្ជាឱ្យមន្ទីរបញ្ចកោណចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកជាបន្ទាន់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីរុស្ស៊ីប្រកាសថានិងសាកល្បងយន្តហោះគ្មានមនុស្សបើកក្រោមទឹក ដែលមានសមត្ថភាពដូចនិងអាវុធនុយក្លេអ៊ែរ ។ នៅលើបណ្ដាញសង្គម Truth Social របស់លោក Trump បានបង្ហោះថា «ដោយសារតែប្រទេសដទៃទៀតកំពុងសាកល្បងកម្មវិធី លោកបានណែនាំក្រសួងសង្គ្រាម ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់អាមេរិចលើមូលដ្ឋានដើម្បីជាភាពស្មើគ្នា»។ «ដំណើរការនោះនឹងចាប់ផ្តើមភ្លាមៗ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ!»  ជាការឆ្លើយតបភ្លាមៗនិងលោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលរុស្ស៊ីប្រកាសថាខ្លួនបានធ្វើការសាកល្បងមីស៊ីល Poseidon ដោយជោគជ័យ ប៉ុន្មានម៉ោងមុននេះបន្តិច។ គួរបញ្ជាក់ថាកន្លងមករុស្ស៊ីធ្លាប់បានប្រកាសនៃការសាកល្បងនេះកាលពីឆ្នាំ ២០១៨  នៃកម្មវិធីអាវុធ ត្រូវបានរចនាឡើង ដើម្បីប្រឆាំងលោកខាងលិច។ មីស៊ីល Poseidon ជាអាវុធដ៏ទំនើបមួយ ក្នុងចំណោមអាវុធទំនើបចំនួន៦ ដែលបានបង្ហាញមុនពេលមានការឈ្លានពានលើអ៊ុយក្រែន។ នៅថ្ងៃអាទិត្យនេះ ពូទីន ប្រកាសថារុស្ស៊ីបានសាកល្បងមីស៊ីល ប៉ូរីសវេសនិក (Burevestnik) ដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពអាចផ្ទុកនុយក្លេអ៊ែរបន្ថែមទៀត ។

លោក Trump បានរិះគន់ការសាកល្បងនេះ និងណែនាំរុស្ស៊ីគួរធ្វើការយកចិត្តទុកដាក់លើសន្តិភាពនៅអ៊ុយក្រែន ជាការល្អ ដោយលោកបានបង្ហោះសារភ្ជាប់និងខ្លឹមសារបែបព្រមានរុស្ស៊ីថា “សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀត ក្នុងពិភពលោក ” ។ ហើយ«រឿងនេះត្រូវបានសម្រេច រួមទាំងការអាប់ដេត និងជួសជុលឡើងវិញទាំងស្រុងនូវអាវុធដែលមានស្រាប់ ក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោក ក្នុងការកាន់តំណែង។ «ដោយសារតែអំណាចបំផ្លិចបំផ្លាញដ៏ធំធេង លោកស្អប់និងធ្វើវា ប៉ុន្តែគ្មានជម្រើសទេ! រុស្ស៊ីស្ថិតនៅលំដាប់ទីពីរ ហើយចិនស្ថិតនៅលំដាប់ទីបីឆ្ងាយ ប៉ុន្តែនឹងតែស្ថិតនៅលំដាប់ទីបីក្នុងរយៈពេល 5 ឆ្នាំទៀត»។