បាត់ដំបង៖ សំណង់ការ៉ាស់សាំងរបស់លោក ឡៅ ពៅ ដែលរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋរហូត១០ម៉ែត្រ ស្ថិតនៅភូមិគោការ ឃុំដូនបា ស្រុកគាសក្រឡ ខេត្តបាត់ដំបង ដែលនាពេលកន្លងមកអាជ្ញាធរស្រុកចុះហាមឃាត់ណែនាំម្ដងជាពីរដង ហើយនូវតែមិនស្ដាប់ ថែមទាំងផ្កើនបន្តសាងសាងបន្ថែមទៀតនោះ ហាក់បីដូចជាចង់ប្រលែងជាមួយភ្លើង លេងសើចជាមួយនិងសមត្ថភាពរបស់អភិបាលរងស្រុកទាំង២រូប ដែលចុះដឹកនាំអនុវត្តន៍ការងារនេះដោយផ្ទាល់។
ប៉ុន្តែមិនអាចទៅរួចនោះឡើយ ខណៈសកម្មភាពដែលល្មើសនិងច្បាប់អាជ្ញាធរស្រុកមិនលើកលែង និងមិនអត់ឱនឱ្យជាដាច់ខាត ដោយគិតត្រឹមថ្ងៃទី០៣ វិច្ឆិកា ២០២៥នេះ ម្ចាស់សំណង់ការ៉ាស់សាំងរំលោភចំណីផ្លូវខាងលើនេះ បានធ្វើការរុះរើសរួចរាល់ហើយ បន្ទាប់ពីអាជ្ញាធរស្រុកប្រើកណ្ដាប់ដៃដែកចាត់វិធានការក្ដៅលើម្ចាស់សំណង់ខាងលើនេះ បន្ទាប់ពីបញ្ជាឲ្យធ្វើការរុះរើចេញលើកទី២ នោះ ។
ការចុះអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់លើម្ចាស់ការរ៉ាស់សាំងរំលោភចំណីផ្លូវ និងបញ្ជាឲ្យធ្វើការរុះរើសចេញទាំងអស់គ្មានសេសសល់នាពេលនេះ ដឹកនាំដោយអភិបាលរងស្រុក២រូប លោក ឆេង ស៊ីវុត្ថា និងលោក ច្រែង សុជាតិ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំចុះអនុវត្តន៍ច្បាប់របស់អាជ្ញាធរស្រុកគាស់ក្រឡ ជាពិសេសនេះសារព្រមានមួយ ដល់បុគ្គលផ្សេងៗទៀតដែលមានចេតនាចង់រំលោភបំពាន់ចំណីផ្លូវសាធារណៈរបស់រដ្ឋ នោះអាជ្ញាធរស្រុកមិនអនុញ្ញាតជាដាច់ខាត ហើយក៏ជាយុទ្ធសាស្ត្រវាយ០១ ព្រមាន១០០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគាស់ក្រឡផងដែរ ៕ 

_1762147905.jpg)




