2025-11-03 14:16
15

បន្ទាយមានជ័យ៖  នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ មន្ត្រីនគរបាលប៉ុស្តិ៍បន្ទាយឆ្មារ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានអញ្ជើញស្រី្តជាឈ្មួញទិញស្រូវ ឈ្មោះ ហុក បញ្ញា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរទិញលក់ស្រូវ រស់នៅភូមិស្រះជ្រៃ ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាប៉ុស្តិ៍បន្ទាយឆ្មារប៉ុស្តិ៍បន្ទាយឆ្មារ រួចអោយត្រលប់ទៅផ្ទះវិញដើម្បីកែខ្លួន។ 

បន្ទាប់ពីស្រី្តរូបនេះបានធ្វើការបង្ហោះលើសំណេរក្នុងបណ្ដាញសង្គមនូវខ្លឹមសារថា ៖ តោះឈ្មួយកណ្ដាលគ្នាយើង សម្រាកទិញស្រូវសិន អោយអ្នកព័ត៌មានវាទិញម្ដង ការបញ្ចេញការប្រតិកម្មរបស់ស្រី្តជាឈ្មួញស្រូវម្នាក់នេះ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយព្រោងព្រាតអំពើក្ដីកង្វល់របស់ប្រជាកសិកខ្មែរ ដែលបានត្អូងត្អែរអំពីតម្លៃស្រូវចុះថោកខ្លាំង ធ្វើឲ្យពួកគាត់ជាប្រជាកសិកប្រឈមមុខការខាតបង់ និងមិនរួចនិងការចំណាយនោះ ។ 

នៅចំពោះមុខសមត្ថកិច្ចស្រ្តីរូបនេះបានធ្វើកិច្ចសន្យាថានិងបញ្ឈប់ធ្វើការបង្ហោះនូវអ្វីដែលធ្វើឲ្យប៉ះពាល់សល់កិត្តិយសរបស់អ្នកដ៏ទៃ នៅលើបណ្ដាញសង្គម និងបញ្ឈប់ធ្វើការផ្សព្វផ្សាយនូវព័ត៌មាន មិនពិតផ្សេងៗ ដែលពាក់ព័ន្ធជាមួយទីផ្សារលើដំណាំកសិកម្មផ្សេងៗ ផងដែរ ៕