2025-11-03 13:57
16

ស្វាយរៀង៖ នៅថ្ងៃទី០២ វិច្ឆិកា ២០២៥ ក្រសួងមហាផ្ទៃ បានបណ្តេញជនជាតិវៀតណាម ចំនួន ៣៤ នាក់ ចេញពីកម្ពុជា ដោយសារពាក់ព័ន្ធនឹងបទល្មើស «online scams» និងការលួចស្នាក់នៅខុសច្បាប់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ឱ្យដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។
ពួកគេត្រូវបានប្រគល់ពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបណ្ដេញពីរកឃើញថា ពាក់ព័ន្ធនឹងបទល្មើស «online scams និងលួចស្នាក់នៅខុសច្បាប់» ក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន ក្រសួងមហាផ្ទៃ កំពុងពង្រឹងវិធានការការពារ និងការបង្ក្រាបបទល្មើសអនឡាញ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម៕