សៀមរាប៖ តាមចង្អុលបង្ហាញផ្ទាល់ពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញរៀបចំពិធីទទួលស្វាគមន៍ដ៏កក់ក្តៅ ដល់អ្នកដំណើរ ចំនួន ១៥៧ នាក់ រួមទាំងស្ត្រី ៦៦ នាក់ ដែលបានធ្វើដំណើរតាមយន្តហោះរបស់ ក្រុមហ៊ុន Firefly មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ការហោះហើរនេះ គឺជាការហោះហើរត្រង់ដំបូង ពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះចតដោយសុវត្ថិភាព និងបង្កើតកម្លាំងច្នៃប្រឌិតថ្មីមួយ នៅក្នុងវិស័យទេសចរណ៍កម្ពុជា បណ្ដាលឱ្យមានក្តីសង្ឃឹមថា “នឹងទាក់ទាញភ្ញៀវអន្តរជាតិកាន់តែច្រើន មកទស្សនាក្រុងតួរភាពប្រវត្តិសាស្ត្រនេះ”។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា “ការបើកបម្រើមកដល់របស់ ក្រុមហ៊ុន Firefly នេះ នឹងជួយបង្កើនការភ្ជាប់អាកាសចរណ៍ និងលើកកម្ពស់ការទស្សនាប្រាសាទអង្គរ ក៏ដូចជាទេសចរណ៍ជាតិទាំងមូល”៕





