ភ្នំពេញ៖ ខណៈពេលកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានបន្តសម័យប្រជុំជាថ្ងៃទី២ របស់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ យោធាថៃ។
ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នៅតែរងការគំរាមកំហែង និងសកម្មភាពរំលោភឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា នៅតាមតំបន់មួយចំនួននៅតែបន្តកើតមានដដែល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ក្នុងសន្និសីទ «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ បានថ្លែងបញ្ជាក់ថា៖ «បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន GBC បានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែធ្នូម្សិលមិញ ប៉ុន្តែ សកម្មភាពភាពឈ្លានពារបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា នៅបន្តកើតមាននៅឡើយទេ គិតត្រឹមម៉ោង ១០និង៣០នាទីព្រឹកនេះ»។
សូមជម្រាបថា នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា “កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ”៕




