រថយន្តនេះបើកបរដោយឈ្មោះ វង្ស វុត្ថាភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដឹកអ្នករួមដំណើរ៣នាក់ស្រី បើកបរពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿនបានចេញអន្តរាគមន៍ទាន់ពេលវេលា ប៉ុន្តែ ដោយសារអគ្គិភ័យឆាបឆេះលឿនពេក បានបណ្ដាលឲ្យរថយន្តខូចខាតប្រហែល ១០០ភាគរយ។
ជាសំណាងល្អ អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់មិនមានរងរបួសឡើយ។ បច្ចុប្បន្ន តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនកំពុងស្ទួចយករថយន្តទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព និងធ្វើការដោះស្រាយជាមួយម្ចាស់រថយន្តតាមនីតិវិធី៕







