2026-02-11 15:07
16

(Reuters) – ជាប្រវត្តិសាស្រ្តសម្រាប់កាណាដាជាថ្មី ក្រោយមនុស្ស ១០នាក់ ស្លាប់ភ្លាមៗ ក្នុងព្រឹត្តិការណ៍បាញ់សម្លាប់រង្គាលមួយដែលមិនគួរឲ្យជឿ។

តាម Reuter បានចេញផ្សាយនៅថ្ងៃទី១១ កុម្ភៈនេះថា មនុស្ស១០នាក់ រួមទាំងអ្នកបាញ់ប្រហារក្នុងព្រឹត្តិការណ៍នេះផ្ទាល់បានស្លាប់ បន្ទាប់ពីជនល្មើសបានបើកការបាញ់ប្រហារនៅវិទ្យាល័យមួយស្ថិតក្នុងភាគខាងលិចប្រទេសកាណាដា កាលពីថ្ងៃអង្គារ។ 

ដែលនេះចាត់ទុកថា ជាព្រឹត្តិការណ៍មួយនៃការស្លាប់ និងរបួសច្រើនបំផុតរបស់កាណាដាក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

តាមប៉ូលីសកាណាដាបាននិយាយថា ការបាញ់សម្លាប់រង្គាលនេះ ធ្វើឡើងក្រោមស្នាដៃរបស់ស្រ្តីម្នាក់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ 

ក្រោយស៊ើបអង្កេតលើករណីដ៏សាហាវនេះ ស្នងការប៉ូលីស Ken Floyd បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យដែលប៉ូលីសបានស្រាវជ្រាវនោះ គឺជាមនុស្សដូចគ្នាដែលបានរកឃើញស្លាប់នៅក្នុងសាលារៀន។ 

ប៉ុន្តែចំពោះមូលហេតុនៃការប្រព្រឹត្តនៅពីក្រោយស្រ្តីដែលជាជនល្មើសត្រូវបានស្លាប់នេះ ប៉ូលិសនៅមិនដឹងពីមូលហេតុលម្អិតនោះទេ។ 

យ៉ាងណាវិញ ក្រោយកើតមានសោកនាដកម្មបែបនេះ ជាការឆ្លើយតបទៅនឹងការបាញ់ប្រហារ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានពន្យារពេលក្នុងការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់សន្និសីទសន្តិសុខទីក្រុង Munich ផងដែរ៕