2023-07-13 06:07
416

ភ្នំពេញ៖ មុននេះមានការរិះគន់ខ្លាំងទៅលើក្រុមសម្តែងមួយ ដែលបានថតវីដេអូបង្កប់រូបភាពដែលមានតួអង្គសម្តែងស្លៀកពាក់មិនសមរម្យ ពេលនេះត្រូវបាននាយកដ្ឋានភាពយន្តហៅទៅណែនាំហើយ ។ ក្នុងនោះដែរ ក្រុមសម្តែងរឿងខ្លី Kdey Gamingបានលើកម្រាមដៃ១០សូមទោសមហាជននឹងសន្យាឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិ និងវប្បធម៌ហើយ។


តាមផេក Kdey Gamingរបស់ក្រុមសម្តែងខាងលើបានរៀបរាប់ថា  សុំទោសពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមសន្យាថាឈប់ផលិតវីដេអូដែលប៉ះពាល់ទៅដល់សង្គមជាតិនិងវប្បធម៏ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឲ្យក្រុមពួកខ្ញុំបាទផង។ ក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានអញ្ជើញក្រុមខ្ញុំនិយាយពិភាក្សាអំពីរឿងការធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិហើយក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានណែនាំដំបូន្មានល្អៗមកកាន់ក្រុមខ្ញុំហើយខ្ញុំសន្យាថានឹងឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឲ្យពួកខ្ញុំ។ 
 មានការសាទរជាច្រើនក្រោយពីក្រុមសម្តែងខាងលើត្រូវបានក្រសួងធ្វើការណែនាំ និងនៅមានក្រុមសម្តែងមួយចំនួនទៀតដែលនៅបន្តបង្កើតមាតិការផលិតភាពយន្តខ្លីបែបស្រើបស្រាលនិងនាំឲ្យប៉ះពាល់ដល់តម្លៃសីលធម៌ពិសេសប្រពៃណីខ្មែរ ដែលទស្សនិកជនស្នើឲ្យមានចំណាត់ការទៅលើក្រុមសម្តែងទាំងនោះដែលព្យាយាមផលិតភាពយន្តខ្លីបែបអសីលធម៌នោះ៕