2023-04-27 05:04
451


ជាក់ស្ដែង នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ តារា TikTok ល្បីឈ្មោះរូបនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង ហាក់ភ្ញាក់ផ្អើលចំពោះជីវិតឯកជនរបស់នាង ខណៈបានឃើញនាងបង្ហាញជីវិតយ៉ាងហាយសូរជះលុយទិញកាបូបស្ពាយម៉ាកល្បី FENDI ដែលមានតម្លៃរហូតដល់ ៣៥០០០ ដុល្លារឯណោះ។


ពិតណាស់ ថ្មីៗនេះ តារា TikTok ដ៏មានប្រជាប្រិយភាព កាកា កាតឿ បានឆក់ការចាប់អារម្មណ៍ខ្លាំងពីជីវិតឯកជនរបស់នាង ដែលស្របពេលកំពុងមានទីផ្សារ និង ជោគជ័យខ្លាំង ពេលនេះកំពុងរស់នៅជីវិតមួយយ៉ាងហាយសូរ ចាយលុយពីញើសឈាមផ្ទាល់ខ្លួនទិញផ្ទះថ្មី ឡានថ្មីទំនើប។
បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារា TikTok កាកា កាតឿ បានបង្ហោះរូបភាពកាបូប និង វិក័យប័ត្រ ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «សមាជិកថ្មីកូនស្រីតម្លៃ 35000$ ជាលើកទីមួយដែលខ្ញុំហ៊ានទិញ ហេងៗណាកូនស្រី ជាមួយនឹងបងស្រី ស៊ីប៊ែលប៉ារីស»។
ខណៈបានឃើញ តារា TikTok កាកា កាតឿ ចាយលុយរាប់ម៉ឺនដុល្លារទិញកាបូបម៉ាកល្បីនេះ ក្រឡេកមើលលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកវែកញែកខ្លាំងពីកាបូបម៉ាកល្បី FENDI នេះផងដែរ។
ដោយឡែក បន្ទាប់ពីផ្ទុះល្បី និង មានមតិវែកញែកខ្លាំងនោះ កាកា កាតឿ ក៏បានចេញបង្ហោះជាថ្មី ដោយបានបង្ហាញរូបភាពលុយកក់បញ្ជាក់ពីការទិញកាបូបម៉ាកល្បីនេះទៀតផង។ ក្នុងនោះ កាកា កាតឿ សរសេររៀបរាប់ថា ៖ «នេះជាទឹកប្រាក់កក់ 50% ចាំតែអីវ៉ាន់មកដល់ សំខាន់អ្នកណាគិតបែបមិចក៏គិតទៅ សម្រាប់ខ្ញុំមិនខ្វល់រឿង invoice នោះទេ យក invoice មកទុកគេងមើលមែនខ្វល់រឿងនឹងម្ល៉េះ ចាំមានលុយទិញចាំទៅហាងគាត់សាកទិញទៅដឹងហើយ។ មានលុយទិញហើយមានអ្នកទើសទៀត សំខាន់លុយយើងសោះរឿងយើងសោះ»៕