2023-08-01 06:08
321


ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ទៅលើករណីនៃការគប់ទឹកកកទៅកាន់តារាចម្រៀងរ៉េប ជីដេវីតនៅក្លឹបកម្សាន្តមួយកន្លែងនាខេត្តព្រះសីហុកាលពីចុងសប្តាហ៍មុននេះបានបង្កើតឲ្យមានការខឹងសម្បារខ្លាំងពីក្រុមអ្នកគាំទ្រ រហូតបញ្ចេញសារធ្ងន់ៗទៅកាន់ជនបង្ក និងអ្នកគាំទ្រសកម្មភាពខាងលើថែមទៀតផង ក្នុងនោះប្រធានសមាគមមិត្តសិល្បៈជួយសង្គម លោក ហេង ឡុង ក៏បានចេញមុខអន្តរាគមន៍លើករណីនេះដែរ។ ក្រោយពីស្នើឲ្យម្ចាស់ទីតាំងផ្តល់វីដេអូពីកាំមេរ៉ាសុវត្ថិភាពពេលនេះវីដេអូត្រូវបានសាមីខ្លួនទទួលបាននិងបានមើលរួចហើយដែលគេអាចកំណត់អត្តសញ្ញាណ ជនបង្កបានថែមទៀតផង។ 


 តារារ៉េបលោក ជីដេវីត បានបញ្ចេញសារថា”តបតាមការស្នើសុំរបស់អ្នកគាំទ្រមិនអាចបំភ្លេចរឿងនេះបានមុននេះជីដេវីតបានចេញមុខ បង្ហោះសារយ៉ាងវែងអន្លាយមួយថា ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមើល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្ត ជាមួយអាកប្បកិរិយា គួរ អោយខ្ពើមរអើម ពោរពេញ ដោយការមើលងាយជិះជាន់តម្លៃមកលេីរូបខ្ញុំជាអ្នកសិល្បៈ ខ្លាំងណាស់ គឺ ខ្លាំងហួសពីការស្មាន  ។  និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លេីកលែង  ក៏មិនចង់បន្តផុស សឹងតែថាអោយកន្លងហួសហេីយក៏ចប់ទៅចុះ ប៉ុន្តែ ដោយកម្លាំងអ្នកគាំទ្រនិងមហាជន  ខ្ញុំមិនអាចប្រើប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នកបាននោះទេ  វាហាក់ដូចជាមិន គប្បី ទាល់តែសោះ បើខ្ញុំនៅតែ ចចេស ចង់លើកលែង  ។  លោកថា ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហាតែខ្ញុំក៏មានបេះដូងឈឺចាប់នឹងទង្វើថោកទាបបែបនេះដែរ  ដោយហេតុ ខ្ញុំផ្ទាល់បានជួបរឿងនេះ  ខ្ញុំនឹងក្រោកឈរជាសិល្បករម្នាក់ ដើម្បីលុបបំបាត់ការមើលងាយ មើលថោក  ដល់សិល្បករ  និងសិល្បការិនី ដ៏ទៃទៀត  ក៏ដូចជាក្រោកឈរ  ដើម្បីមហាជន  និង  អ្នកគាំទ្ររបសខ្ញុំ ។  ខ្ញុំសូមអរគុណបងប្អូន  ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជា សាធារណៈ ចំពោះ អ្នកគាំទ្រ របស់ខ្ញុំ  នឹងមហាជន  ពីទង្វេី ថោកទាបរបស់ខ្លួន  ហេតុដែលខ្ញុំនិយាយដូចនេះ  ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វីអាច ផ្សះផ្សា អារម្មណ៍ ឈឺចាប់របស់ខ្ញុំបានទេ  បេីផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ ។ ខ្ញុំនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយ ក្នុងពេល 8ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។ ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង ។ក្នុងរូបភាពខាងក្រោម នេះ ជាផ្នែកមួយនៃអាក្បកិរិយារបស់បុរសកំណាចក្នុងអំឡុង ពេលដែលខ្ញុំកំពុងច្រៀង នៅម៉ោង  ( ១២:៤១ នាទីរំលងអាត្រាតឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ )  ជន បង្ក គឺបុរសសង្ហាលើកដៃម្រាមកណ្តាលនោះឯង  ។ ខ្ញុំសូមអរគុណដល់  PUB ដែលបាន សហការ ផ្តល់ជា Video ដល់ខ្ញុំ ខ្ញុំពិតជាអរគុណសម្រាប់តឹកតាងដ៏សំខាន់នេះ ។
ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូន និង មហាជន ពីខ្ញុំបាទ ងួន ចាន់ ដាវីត ។ គេនៅបន្តរងចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា៕