2023-09-17 11:09
581

ប្រេស៊ីល៖ ឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះទេសចរណ៍ធន់តូច នៅតំបន់ Aamazon ប្រទេសប្រេស៊ីលបានសម្លាប់មនុស្ស ចំនូន ១៤នាក់ ក្នុងនោះមានអ្នកដំណើរ ១២នាក់ និងអ្នកបើកបរយន្តហោះ ០២នាក់ ដោយសារកត្តាអាកាសធាតុមិនល្អជួបនឹងខ្យល់ព្យុះ។ 

មន្ត្រីក្នុងតំបន់ដែលយន្តធ្លាក់ បាននិយាយថា «មនុស្សចំនួន ១៤នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលយន្តហោះ ០១គ្រឿង បានធ្លាក់នៅក្នុងតំបន់ Amazon របស់ប្រទេសប្រេស៊ីល ខណៈពេលកំពុងព្យាយាមចុះចតពេលជួបអាកាសធាតុអាក្រក់មានព្យុះ ស្ថិតនៅក្នុងទីក្រុងទេសចរណ៍ដ៏ពេញនិយម Barcelos»។ 

លោក Vinicius Almeida លេខាធិការសន្តិសុខរដ្ឋ Amazonas បានប្រាប់សន្និសីទសារព័ត៌មានថា «អ្នកបើកយន្តហោះធុនតូច ០១គ្រឿង ពេលកំពុងខិតជិតទីក្រុងក្នុងភ្លៀងធ្លាក់ខ្លាំងជាមួយនឹងភាពមើលមិនឃើញ និងបានបន្ទាបខ្លួនចាប់ផ្តើមចុះចតដោយបង្ខំពាក់កណ្ដាលផ្លូវ ប៉ុន្តែយន្តហោះបានរត់ចេញពីកន្លែងចុះចតហើយបានធ្លាក់បណ្តាលឲ្យអ្នកដំណើរ ចំនូន ១២នាក់ និងអ្នកបើកបរយន្តហោះ ០២នាក់ស្លាប់»។ 

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការស៊ើបអង្កេតដំបូងបានបង្ហាញថា អ្នកដំណើរទាំងអស់ គឺជាបុរសជនជាតិប្រេស៊ីល ដែលធ្វើដំណើរទៅកាន់តំបន់សម្រាប់ការលេងកីឡាស្ទួចត្រី»៕