2023-05-11 02:05
436


មានដឹងអត់ថា អាហារពេលព្រឹកសំខាន់យ៉ាងណានោះ សម្រាប់មនុស្សម្នាក់ៗ ។ អាហារពេលព្រឹក គឺជាអាហារដែលសំខាន់បំផុត ក្នុងចំណោមអាហារទាំង៣ពេល ព្រោះការចាប់ផ្តើមថ្ងៃថ្មីដោយការបន្ថែមរបស់ដែលមានប្រយោជន៍ដល់រាងកាយមិនត្រឹមតែធ្វើឱ្យឆ្អែតទេ អាហារូបត្ថម្ភនឹងចូលទៅចិញ្ចឹមកោសិកាក្នុងរាងកាយ ធ្វើឱ្យយើងអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាព ។
មកដឹងទាំងអស់គ្នាថា អាហារ ៦មុខដែលញ៉ាំពេលព្រឹក ឬជាមួយអាហារពេលព្រឹក អាចធ្វើឱ្យការចងចាំប្រសើរឡើង មិនឆាប់ភ្លេចភ្លាំង ។


១- ស៊ុតស្ងោរ ពេលទទួលទានស៊ុតរាល់ថ្ងៃប្រាកដជាធ្វើឱ្យឡើងកូលេស្តេរ៉ុល ទើបភាគច្រើនមិនសូវមានអ្នកញ៉ាំ។ ប៉ុន្តែការពិត ស៊ុតមាន់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនផ្សេងៗដែលសំខាន់ និងជាអាហារពេលព្រឹកដែលអាចទទួលទានបានរាល់ថ្ងៃ ។
២- នំប៉័ងហូលវីដ ព្រឹកឡើងនំប៉័ងមួយបន្ទះ ក៏រួចអាហារពេលព្រឹកមួយពេលហើយ ។ បើបាននំប៉័ងហូលវីដទៀតកាន់តែល្អ ។ នៅក្នុងនំប៉័ងហូលវីដនេះ សម្បូរទៅដោយគ្រាប់ធញ្ញជាតិផ្សេងៗដែលមានកាបូអ៊ីដ្រាតខ្ពស់ ។ គ្រាប់ធញ្ញជាតិនេះជួយឱ្យរាងកាយទទួលបានជាតិហ្វៃប័រ និងអាហារូបត្ថម្ភដែលចាំបាច់តាំងពីព្រឹកព្រលឹម ។
៣- ចេក ផ្លែឈើ ដូចជា ចេក បើបានទទួលទាននៅពេលព្រឹកនឹងផ្តល់ផលល្អចំពោះសុខភាពខ្លាំងណាស់ ។ នៅក្នុងចេកមានផ្ទុកកាបូអ៊ីដ្រាតធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ ។ មានប៉ូតាស្យូមខ្ពស់ មានសារធាតុរ៉ែដែលមាននាទីគ្រប់គ្រងសម្ពាធឈាម ។
៤- កាហ្វេ ឬតែ មិនថា កាហ្វេ ឬតែ ប្រសិនបើទទួលទានក្នុងបរិមាណដែលសមល្មមរាងកាយនឹងទទួលបានប្រយោជន៍ជាច្រើន។ នៅក្នុងតែ និងកាហ្វេ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាប្រព័ន្ធភាពស៊ាំដ៏ល្អសម្រាប់រាងកាយ ។ កាហ្វេខ្មៅអាចធ្វើឱ្យរាងកាយរឹងមាំ និងបន្ថែមការដុតរំលាយរបស់រាងកាយទៀតផង។ ប៉ុន្តែសូមណែនាំឱ្យទទួលទានតែ និងកាហ្វេដែលគ្មានជាតិស្ករទើបទទួលបានលទ្ធផលល្អ ។
៥- គ្រាប់ Flax៖ Cereal ឬ Smoothie ដែលអ្នកទទួលទានរាល់ព្រឹក ប្រសិនបើទ្រលាន់អាចបន្ថែមរសជាតិដោយរោយគ្រាប់ Flax ។ វានឹងជួយបន្ថែមគុណប្រយោជន៍ដល់អាហារពេលព្រឹករបស់អ្នក ព្រោះសម្បូរអូម៉េហ្គា ៣ ដែលរាងកាយត្រូវការជាចាំបាច់ ថែមទាំងល្អចំពោះសុខភាពបេះដូងដែរ។
៦- ទឹកក្រូចច្របាច់ ទឹកក្រូចច្របាច់ជាទឹកផ្លែឈើដែលយើងស្គាល់គ្រប់គ្នា ។ ទឹកក្រូចសម្បូរទៅដោយវីតាមីន C ដែលផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយ ។ អាចយកមកទទួលទានជាផ្លែឈើ ឬច្របាច់យកតែទឹកក៏បាន។ វីតាមីន C ដែលមាននៅក្នុងក្រូចមាននារីថែរក្សាស្បែកឱ្យភ្លឺថ្លាបែបធម្មជាតិ ៕