2023-05-15 03:05
410


ជំងឺទឹកនោមផែ្អមត្រូវគេបែងចែកជាពីរប្រភេទ ហើយជំងឺទាំងពីរប្រភេទនេះ បើមិនព្យាបាលឲ្យទាន់ពេលវេលាទេអាចនឹងនាំឲ្យមានបញ្ហាមួយចំនួនដូចជា ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវយវៈ ងងឹតភែ្នក ឬក៏អាចនឹងនាំឲ្យដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង ។


ជំងឺទឹកនោមផែ្អមប្រភេទទី១ គឺជាជំងឺដែលអាស្រ័យទៅលើអ៊័រម៉ូនអាំងស៊ុយលីន ដែលមាននៅក្នុងខ្លួន ឬជាជំងឺដោយកម្សោយភាពស៊ាំរបស់រាងកាយ ។ ជំងឺទឹកនោមផែ្អមប្រភេទទី១នេះអាចបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិត អ៊័រម៉ូនអាំងស៊ុយលីន ។ អ៊័រម៉ូនអាំងស៊ុយលីន គឺត្រូវការជាចាំបាច់ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម បើសិនជាគ្មានអាំស៊ុយលីនទេនោះ អ្នកជំងឺអាចស្លាប់បាន ។
ជំងឺទឹកនោមផែ្អមប្រភេទទី២ គឺមានកម្រិតធ្ងន់ជាងប្រភេទទី១ ហើយមានគ្រោះថ្នាក់បំផុត ពីព្រោះវាមិនអាស្រ័យទៅលើអ៊័រម៉ូនអាំងស៊ុយលីនទេ ភាគច្រើនវាកើតឡើងចំពោះមនុស្សដែលមានវ័យចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ ។ អ្នកដែលមានជំងឺទឹកនោមផែ្អមប្រភេទទី២នេះ គឺមិនអាចផលិតអ៊័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ ឬក៏មិនអាចប្រើប្រាស់អ៊័រម៉ូនអាំងស៊ុយលីនបានតែម្តង។ ដោយគ្មានអ៊័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់នេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករទៅក្នុងឈាមចូលទៅក្នុងកោសិកាបានទេ ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព ។ 
រោគសញ្ញានៃជំងឺទឹកនោមផ្អែមមានដូចជា៖
-នោមញឹក៖ បត់ជើងតូចញឹកញាប់ជាងពេលធម្មតា ។
-ស្រេកទឹកខ្លាំង៖ ប្រសិនបើអ្នកបត់ជើងតូចញឹកញាប់ជាងធម្មតា នោះអ្នកនឹងត្រូវការបំពេញមកវិញនូវជាតិទឹក ដែលបានបាត់បង់ ។ អ្នកនឹងត្រូវផឹកទឹកច្រើនជាងពេលធម្មតា ។
-ឃ្លានខ្លាំង ៖ នៅពេលដែលអ៊័រម៉ូនអាំងស៊ុយលីននៅក្នុងឈាម អ្នកមិនអាចធ្វើការបានត្រឹមត្រូវល្អ ឬមិនមានទាល់តែសោះ ហើយកោសិការបស់អ្នកមិនបានទទួលយកថាមពលគ្រប់គ្រាន់ នោះខ្លួនប្រាណអ្នកអាចនឹងធ្វើការឆ្លើយតបដោយការព្យាយាមស្វែងរកថាមពលបន្ថែមតាមរយៈការបរិភោគអាហារ ។
-ឡើងទម្ងន់ ៖ ដោយសារតែការស្រេកឃ្លានអាហារខ្លាំង ។


-ស្រកទម្ងន់ខុសពីធម្មតា៖ បញ្ហានេះក៏អាចកើតមានផងដែរ ដែលភាគច្រើនតែងតែកើតមានចំពោះអ្នកដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១ ។
-មានអាការខ្សោយ និងឆាប់នឿយហត់ ៖ ការកើនឡើង ប្រសិនបើអ៊័រម៉ូនអាំងស៊ុយលីនរបស់អ្នក មិនមានដំណើរការបានត្រឹមត្រូវ ឬមិនមានទាល់តែសោះ នោះជាតិគ្លុយកូសនឹងមិនអាចចូលទៅក្នុងកោសិកា និងផ្តល់ថាមពលដល់ពួកវាបាននោះទេ ។ បញ្ហានេះនឹងអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងជាខ្លាំង ។
-មានអារម្មណ៍ឆាប់ខឹង៖ អាចកើតមានដោយសារតែអ្នកមិនសូវមានថាមពលក្នុងខ្លួន ។ 
-ព្រិលភ្នែក ៖ នៅក្នុងករណីធ្ងន់ អ្នកជំងឺអាចនឹងពិការភ្នែក ដូច្នេះហើយរាល់អ្នកដែលកើតមានជំងឺទឹកនោមផ្អែមទាមទារឱ្យពិនិត្យភ្នែកឲ្យបានទៀងទាត់ ។
-មានអាការចង់ក្អួត ឬក្អួតចង្អោរតែម្តង ។
-មានជំងឺសើស្បែក ជំងឺអញ្ចាញធេ្មញ រលាករន្ធភេទ ឬរលាកផ្លោកនោមជាញឹកញាប់ ហើយពិបាកព្យាបាល ។
-មានអារម្មណ៍ថាស្ពឹក ឬឈឺចាក់ ឆៀបៗ ជាពិសេសនៅត្រង់ជើង និងដៃ ។
បើលោកអ្នកមានរោគសញ្ញាទាំងនោះគួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីស្វែងរកនិងព្យាបាលជំងឺទឹមនោមផ្អែមឲ្យបានទាន់ពេលវេលា ៕