2023-05-15 03:05
441


ដំឡូងជាប្រភពផ្តល់សារធាតុរ៉ែ ស្ពាន់ធ័រ មង់ហ្កាណែស កាល់ស្យូម ដែក អ៊ីយ៉ូត ម៉ាញេស្យូម ផូស្វ័រ ពោលគឺដំឡូងជាបណ្តុំនៃសារធាតុអង់ទីអុកស៊ីដង់ ដែលមានសន្ទស្សន៍ជាតិស្ករ ទាបមធ្យម។ ដំឡូងផ្តល់ជាតិប្រូតេអ៊ីនទាបជាងមធ្យមភាគនៃគ្រប់បន្លែទាំងអស់។ ក្នុង១០០ក្រាម ដំឡូងផ្តល់ថាមពល ៨៦កាឡូរី ហើយជាងនេះទៅទៀត សមាសធាតុបន្សំនៃដំឡូង មាន៧៧%ជាជាតិទឹក។


ការសិក្សាជាច្រើនបានភ្ជាប់ចំណងរវាងការទទួលទានរបបអាហារសម្បូរទៅដោយបន្លែ និងដំឡូងជ្វារទៅនឹងការកាត់បន្ថយគ្រោះកើតជំងឺមហារីកប្រូស្តាត ថង់ប្រមាត់ តម្រងនោម ព្រមទាំងមហារីកសុដន់របស់ស្ត្រី មុនពេលរៀបអស់រដូវ។ ឯស្លឹកដំឡូងទំនងជាអាចជួយការពារកុំឱ្យមានគ្រោះកើតជំងឺមហារីកសួត។ ជាទូទៅ និងមួយភាគធំនៃគ្រោះថ្នាក់កើតជំងឺមហារីកមកពីកោសិកាយើងរងប្រតិកម្ម  ហេតុដូច្នេះហើយបានគ្រូពេទ្យជំនាញតែងណែនាំឱ្យជនគ្រប់រូបបរិភោគអាហារជាបន្លែនិងផ្លែឈើដែលមានសារធាតុអង់ទីអុកស៊ីដង់ខ្ពស់ ក្នុងនោះមានដំឡូងមួយដែរ។ ជាងនេះទៅទៀត ដំឡូងមានសមត្ថភាពមួយជួយពន្យឺតភាពចាស់ជរានៃកោសិកា ដូច្នេះវាក៏អាចជួយកាត់បន្ថយហានិភ័យ  បង្កឡើងដោយភាពចាស់ទ្រុឌទ្រោមកោសិកា។
អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាពអត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាពដោយសារសមាសធាតុ ជាធម្មជាតិក្នុងមើមដំឡូង ដែលកំរិតប្រតិកម្មអុកស៊ីត មានន័យថាដំឡូងអាចមានសមត្ថភាពកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង ដំឡូងពណ៌ស្វាយទំនងជាមានសមត្ថភាពខ្ពស់ជាពិសេសជាងគេ ក្នុងទប់កុំឱ្យមានការកកដុំឈាមនៅលើផ្ទាំងសរសៃឈាម ហើយស្លឹកដំឡូង មានប្រសិទ្ធភាពខាងការពារផ្ទៃនៃសរសៃឈាមតូចៗទៀត។
ដំឡូងទំនងជាអាចជួយចាត់ចែងអត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម ដោយសារថាដំឡូងមានជាតិសរសៃច្រើន និងសន្ទស្សជាតិស្ករទាប (ការបញ្ជ្រៀបជាតិស្ករមានកំរិតយឺតៗ) និងទំនងជាអាចជួយពន្យឺតភាពចាស់ជរានៃខួរក្បាលបើតាមអ្នកស្រាវជ្រាវក្រុមនេះ ដំឡូងអាចទៅជួយខួរក្បាលមនុស្ស ដោយទៅភ្ញោចកោសិកាផ្នែកយល់ដឹង និងការចងចាំ។ ប៉ុន្តែគុណប្រយោជន៍នេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយនៅលើរូបមនុស្ស និងជាពិសេសលើអ្នកជំងឺទឹកនោមផ្អែមនៅឡើយទេ។ ដំឡូងជាអាហារដ៏ល្អ ជាប្រភពផ្តល់ថាមពល ផ្តល់វីតាមីន ផ្តល់ជាតិរ៉ែ ជាអាហារដែលមានកំរិតសារធាតុចិញ្ចឹមខ្ពស់ ជួយការពារគ្រោះមានបញ្ហាសរសៃឈាមបេះដូង កាត់បន្ថយការរលាកបង្ករោគ ជំនួយភ្នែកឱ្យភ្លឺមើលស្រួលនៅពេលយប់ ឬជួយខួរក្បាល ប៉ុន្តែត្រូវចេះជ្រើសរើសប្រភេទដំឡូង។ សូមចងចាំថា ដំឡូង មានពណ៌កាន់តែដុត កាន់តែមានគុណភាពខ្ពស់។ ក្នុងចំណោមដំឡូងសាច់ពណ៌ស ពណ៌ទឹកក្រូវ ពណ៌ក្រហមព្រឿងៗ គឺ ពណ៌ស្វាយដែលមានផ្ទុកអាហារូបត្ថម្ភខ្ពស់ជាងគេ។ ហើយកាន់តែប្រសើរទៀត គួរទទួលទានទាំងសម្បក។
អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាពអត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាពសូមប្រុងប្រយ័ត្ន កុំចម្អិនដំឡូងឱ្យឆ្អិនខ្លាំងពេក ព្រោះដូចបន្លែ គ្រាប់ធញ្ជជាតិ អាហារធ្វើម្សៅអង្ករ ម្សៅពោត ការចម្អិនយូរ អាចធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹម និងឡើងជាតិស្ករខ្ពស់ ការចម្អិនឆ្អិនជ្រុល អាចបង្កើនបរិមាណជាតិស្ករក្លុយស៊ីត តែលោកអ្នកអាចស្តារកែខៃបាន ដោយយកវាទៅទុកក្នុងទូរទឹកកកឱ្យត្រជាក់សិន សឹមបរិភោគ ដើម្បីឱ្យវីតាមីន ដូចយ៉ាងវីតាមីនអានៅក្នុងដំឡូងនេះ អាចស្រូបចូលក្នុងសរីរាង្គកាយបានកាន់ល្អ សូមទទួលទានដោយលាយជាមួយប្រេង ប្រេងល្ង ប្រេងអូលីវ ឬផ្លែប័រ៕