2025-01-02 20:46
11

កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការជួយឧប្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នូវស្រាបៀរគ្រុឌ ចំនួន ១០០កេស និងភេសជ្ជៈកីឡា វី-អាក់ទីវ ចំនួន ១០០ កេស សម្រាប់ការជួបជុំរបស់កងកម្លាំងអាវុធហត្ថក្នុងកម្មវិធីឆ្លងឆ្នាំសាកល២០២៥នេះ។

ក្រុមការងារអាវុធខេត្តកំពង់ស្ពឺ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតពីទឹកចិត្តរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងក្រុមការងារ ស្របៀរគ្រុឌ និងភេសជ្ជៈកីឡា វី -អាក់ទីវ ដែលបានឧបត្ថម្ភដល់អង្គភាពអាវុធហត្ថ សូមលោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងក្រុមការងារ ស្រាបៀរគ្រុឌ និងភេសជ្ជៈ កីឡា វី-អាក់ទីវ បានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែជួយជ្រោមជ្រែងក្នុងកិច្ចការងារជួយសង្គមនានាគ្រប់ទិសទី ជារួមជាមួយរដ្ឋាភិបាល ដោយបង្កើតព្រឹត្តិការសប្បាយៗ ជួនប្រជាពលរដ្ឋទស្សនាកម្សាន្ត ជួយកិច្ចការងារលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន លើកស្ទួយវិស័យកីឡាគ្រប់ប្រភេទ និងបាននាំគុនខ្មែរឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិផងដែរ៕