2025-01-10 19:13
32

ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនបរទេស ចំនួន ១០ នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ ចំនួន ១០០ រៀល ពាក់ព័ន្ធករណី ប៉ុនប៉ងផលិតដោយខុសច្បាប់ នូវសារធាតុញៀន ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ទម្ងន់ ១៤ តោន និងបទសម្អាតប្រាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នវ បានឱ្យដឹងថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣, ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤, ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៦៣៨ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងផលិតដោយខុសច្បាប់នូវ សារធាតុញៀន ផលិត រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងសម្អាតប្រាក់ ទៅតាមនីតិវិធី និងបានប្រកាសសាលក្រមលេខ ០១/០១ ក្រ៣  ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោស លើជនជាប់ចោទ ចំនួន ១០ នាក់។

ជនជាប់ចោទទាំង១០នាក់ រួមមាន៖ ទី១- LIN YANG HONG ភេទប្រុស កើតឆ្នាំ១៩៨៣, ២ ឈ្មោះ LI CHONG HUI ហៅ ហួយគឺ, ៣- ឈ្មោះ ZHEN MING JIAN ហៅ អាម៉ាប់, ៤- ឈ្មោះ TSAI YI TSUNG ហៅ អាប៉, ៥- ឈ្មោះ CHEN TE JEN ហៅ អាហ្វូ, ៦- ឈ្មោះ CHEN WEI YU ហៅ អ៊ូគួយ, ៧- ឈ្មោះ TSAI CHENG WEN, ៨- ឈ្មោះ YU WEN WU, ៩- ឈ្មោះ CHENG WEI LIAO (LIAO CHENG WEI), ១០. ឈ្មោះ SHEN YUAN LUNG សម្រចដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ អស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០ លានរៀន ពីបទ៖ «ប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ» បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៩, មាត្រា ៤៧ និង មាត្រា ៥៤ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងពីបទ៖ «សម្អាតប្រាក់» បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម៕