ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ គឹតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ នៅសល់ ១៩ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមររបប ២ឆ្នាំ ឆ្នាំ២០២៥ ត្រូវបានបញ្ចប់។
គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៧,៣០៨ រូប ស្មើ ៧៥.៩៩% នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦រូប នេះតាមការឱ្យដឹងពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល។ នេះបើតាមការបញ្ជាក់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពនេះបានបញ្ជាក់ថា «ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅបន្តរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨និង០០ ព្រឹកដល់ម៉ោង ០៥និង០០នាទីល្ងាច»៕