ភ្នំពេញ៖ រថយន្តស៊េរីទំនើប ចំនួន ០២ គ្រឿង បានបើកបរខ្វះការអព្យាស្រ័យគ្នា និងមិនគោរពសិទ្ធអាទិភាព បានជ្រុកបុកគ្នាកណ្តាលផ្លូវបំបែកជា៤ បណ្តាលឱ្យរងការខូចខាតទាំងសងខាងស្រាល ហើយភ្លាមៗនោះសមត្ថកិច្ច បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ ដោយស្រាយបញ្ចប់ដោយភាគីម្ខាងទទួលកំហុសយករថយន្តដែលរងការខូចខាតយកទៅជួសជុល។
ករណីរថយន្តទំនើបៗបុកគ្នានេះ បានកើតមានឡើងកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះផ្សារថ្មី (ផ្លូវលេខ១៣០ កែងនិងផ្លូវលេខ៥១) ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មានរថយន្ដ ០១ គ្រឿង ម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-1668 បើកបរដោយបុរសម្នាក់ បានបុកជាមួយរថយន្ដស៊េរីទំនើប ០១ គ្រឿងទៀត ម៉ាក MODELY ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជា AHNA-555 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាជនជាតិបរទេស០២នាក់ទៀត ប៉ុន្តែគ្មានមនុស្សណាម្នាក់ រថរបួសឡើយ។
មុនពេលកើតហេតុ គេឃើញរថយន្ដ AUDI Q7 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះធ្វើដំណើរដល់ចំណុចផ្លូវភ្លោះផ្សារថ្មី ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាក MODELY ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣០ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យមដូចគ្នា ដោយខ្វះការប្រុងប្រយ័ត្ន និងគោរពសិទ្ធអាទិភាព ដោយអាងថាពេលយប់ទូលាយ ក៏ជ្រុកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជា៤ បណ្ដាលឲ្យរថយន្ដទាំង០២គ្រឿង ខូចខាតផ្នែពីខាងមុខដូចគ្នា។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះដល់កន្លែងកើតហេតុដោយសម្របសម្រួលឱ្យភាគីទាំងធ្វើការដោះស្រាយគ្នាក្រៅផ្លូវការម្ចាស់រថយន្ដ AUDI Q7 សុំយករថយន្ដ MODELY ទៅជួសជុល ដើម្បីបព្ចាប់រឿង៕