2025-02-05 10:54
6

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានប្រកាសថា បាតុភូតចុះអ័ព្ទ នឹងបន្តកើតមានឡើងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។ បាតុភូតចុះអ័ព្ទបែបនេះ បានធ្វើឱ្យមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើចរាចរណ៍។

ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួលផងដែរ។

ក្រសួងបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុង តំបន់ និងព្រះរាជាណាចក្រកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្តីពីស្ថានភាពចុះអ័ព្ទ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖ «បាតុភូតចុះអ័ព្ទនេះ នឹងបន្តកើតមានឡើងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។ បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នក ដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើចរាចរណ៍»។

ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕