នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ លោកអ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីអាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ មន្ទីរជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យតាមបណ្តោយឆ្នេរអណ្តូងទរ រឺ (ឆ្នេរតាបារាំង )ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំកែសផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នៅក្នុងឪកាសនោះលោក អ៊ី សុខឡេង បានបញ្ជាក់ឲ្យដឹងថាដោយអនុវត្តតាមផែនការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈភិបាលខេត្តព្រះសីហនុ ក្រុមការងារយើងបានចុះពិនិត្យ ពីសក្តានុពលរបស់ឆ្នេរតាបារាំង ដោយមើលឃើញថាតំបន់នេះមានទឹកសមុទ្រខៀវថ្លា មានឆ្នេរខ្សាច់ស្រស់ស្អាត អំណោយផលល្អរសម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ។
លោកអភិបាលរងខេត្តក៏បានបញ្ជាក់ឲ្យដឹងដែរថាកន្លងមកបងប្អូនប្រជាពលរដ្ឋជាអាជីវ ករលក់ដូរតាមបណ្តោយឆ្នេរខាងលើនេះបានសង់ជាតូប,ខ្ចូសមកលើដីចំណីឆ្នេរចំនួន ប្រមាណជាង២០០រយកន្លែង ប៉ុន្តែយ៉ាងណានោះលោកបានបញ្ជាក់ថារដ្ឋបាលខេត្តមានគំរោងរៀបចំធ្វើការអភិវឌ្ឍន៍ឲ្យមានសោភ័ណ្ឌភាពឡើងវិញទុកបំរើឲ្យវិស័យទេសចរណ៍។
លោកអ៊ុី សុខឡេងបានបញ្ជាក់ថាយោងអនុក្រឹត្យលេខ០០១ដីចំណីឆ្នេរសមុទ្រមានប្រវែង១១០ម៉ែត្រចេញពីដីឆ្នេរហើយរដ្ឋបាលខេត្តមានគម្រោងសាងសង់ផ្លូវតាមបណ្តោយឆ្នេរដូចក្នុងក្រុង/ខេត្តព្រះសីហនុផងដែរ ។លោកអភិបាលរងខេត្តក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរតាមបណ្តោយឆ្នេរខាងលើឲ្យចេះជួយថែរក្សាអនាម័យបរិស្ថានតាមបណ្តោយឆ្នេរឲ្យបានល្អដើម្បីបង្កើនសោភ័ណ្ឌភាពឆ្នេរឲ្យនៅតែស្រស់ត្រកាលដើម្បីទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរណ៍បានមកកម្សាន្តម្តងហើយចង់មកលេងកម្សាន្តម្តងទៀត។