ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ម្នាក់ និងប្រជាការពារ ចំនួន ០២នាក់ ត្រូវបានមន្ត្រីជំនាញព្រហ្មទណ្ឌ កៃស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ ត្រូវបញ្ជូនខ្លួនទៅតុលាការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធបទល្មើស «គំរាមកំហែងយកប្រាក់ពីប្រជាពលរដ្ឋ» ។
ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ, ទី២- ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិខ្មែរ និង ទី៣- អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីគរបាលរដ្ឋបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីយុវជន ០៥នាក់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យម្នាក់ រួមនឹងប្រជាការពារចំនួន ០២នាក់ទៀត ពីបទ «កំហែងយកប្រាក់» ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូលខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕