ភ្នំពេញ៖ ស្រីស្អាតអ្នកជំនួញលើបណ្តាញអនឡានកូនប្រាំឈ្មោះ អេន ចរិយា ហៅ «អ្នកគ្រូលី» ដែលតាំងខ្លួនជាបារមី «ព្រះនាងឥន្រ្ទទេវី» ពេលនេះបារមីភ័យរត់ចោល ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាកោះហៅឲ្យចូលខ្លួនសាកសួរបំភ្លឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយរូបភាព កាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម «ព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ» ។
យោងតាមប្រភព័ត៌មាន ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ «EN Chariya» និង «កំពូលម៉ូតូ» ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្រោយពីបានសាកសួរស្រីស្អាតកូនប្រាំឈ្មោះ អេន ចរិយា ហៅ «អ្នកគ្រូលី» ជាអ្នកជំនួញអនឡាញម្ចាស់គណនីហ្វេសប៊ុក «កំពូលម៉ូតូ» បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖
ទី១- បានប្រើប្រាស់ព្រះកិត្តិនាម «ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ» ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម ។
ទី២- បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ «របាំព្រះរាជទ្រព្យ» មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ ក្បាច់ ដែលខុសពីការពិតបង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ «របាំព្រះរាជទ្រព្យ» ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និង តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក ។
ពាក់ព័ន្ធបញ្ហានេះ សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា ៕